ភ្នំពេញ៖ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៥ នេះ កម្លាំងសមត្ថកិច្ចអន្តោប្រសេន៍ ចុះឃាត់ខ្លួនជនជាតិវៀតណាមចំនួន២០នាក់(ស្រីម្នាក់) ពាក់ព័ន្ធនិងករណី មករស់នៅនិងធ្វើការប្រទេសកម្ពុជាខុសច្បាប់ នៅតាមបណ្ដោយផ្លូវបើកថ្មីក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ក្រោយធ្វើការស្រាវជ្រាវ និងទទួលបានព័ត៌មានថា មានជនជាតិវៀតណាម មករស់នៅនិងធ្វើការប្រទេសកម្ពុជាខុសច្បាប់ ។
លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបន្តទៀតថា ក្រោយពីធ្វើការត្រួតពិនិត្យរួច កម្លាំងរបស់លោកបានរកឃើញ ជនជាតិវៀតណាមចំនួន២០នាក់(ស្រីម្នាក់)
ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបញ្ជួនទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
ពាក់ព័ន្ធនិងករណីនេះផងដែរលោកក៏បានធ្វើការអំពាវនាវនិងសុំអោយជនបទេសដែលស្នាក់នៅនិងធ្វើការសុំច្បាប់ និង គោរពច្បាប់ ប្រទេសកម្ពុជាផង បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ៕ ស រស្មី