ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម គន់ គីម ជួបសំណេះសំណាលជាមួយ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ ឯកឧត្តម គន់ គីម អគ្គលេខាធិការ សមាគមអតីត យុទ្ធជនកម្ពុជា និងឯកឧត្តម អ៊ុំ ម៉ា រ៉ា ប្រធានកិតិ្តយសសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ បានជួបសំណេះសំណាលជាមួយ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ចំនួន២៥០គ្រួសារ នាព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៦ នៅស្នងការដ្ឋាននគរបាលខេត្ត។

ឯកឧត្តម ស៊ី គីរី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារបានឱ្យដឹងថា ដោយអនុវត្តន៍ ទៅតាមសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតតំណាង សមាគម អតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស លើកទី២ នឹងទិសដៅ អនុវត្តន៍ការងារ ឆ្នាំ២០១៦គណកម្មា ការខេត្តបានខិតខំបំពេញការងារ ដោយស្មារតីទទួល ខុសត្រូវខ្ពស់ក្នុងការអនុវត្តតួនាទីភារ កិច្ច សម្រេចបានការរៀបចំរចនាសម្ព័ន្ធចាត់តាំង ពីថ្នាក់ខេត្ត ក្រុង ស្រុក រហូតដល់សាខា ឃុំ សង្កាត់ ព្រមទាំងបានប្រកាស់ប្រគល់ ភារកិច្ចដល់ គ្រប់គណៈកម្មាធិការ នឹងសាខានៅគ្រប់ មូលដ្ឋានឃុំ សង្កាត់ ទាំង៥១នឹង៨ ក្រុង ស្រុកនៅទូទាំងខេត្តព្រះវិហារ ។

ឯកឧត្តមបានបន្តថា ជាមួយនឹងការងារពង្រឹងស្ថាប័ន សមាគម ក៏បានពង្រឹងដល់កិច្ចដំណើរការ នៃរបៀបរបបធ្វើការងារតាម ឋានានុ ក្រម ប្រកបដោយ ប្រសិទ្ធ ភាពនឹងការទទួលខុសត្រូវខ្ពស់ រក្សាបានការសាមគ្គី ឯកភាព ផ្ទៃក្នុងរឹងមាំ។

លោករស់ស៊ីផា ប្រធានមន្ទីរសង្គមកិច្ចបានឱ្យដឹងថា អតីតយុទ្ធជនដែលមន្ទីរគ្រប់គ្រង រាល់ថ្ងៃមាន ចំនួន១៩៨៩នាក់នឹងបានចូលជាសមាគម មានចំនួន១៥៧៦នាក់។

ឯកឧត្តម គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានលើកឡើងអំពីការយកចិត្តទុក ដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះអតីយុទ្ធជន នឹងគ្រួសារ អតីយុទ្ធជន ដែលសម្តេចទាំងពី ជានិច្ចកាលតែងតែបានគិតគូរអំពីសុខនឹងទុក្ខរបស់បងប្អូន អតីតយុទ្ធជននឹងគ្រួសារអតីតយុទ្ធជនយើងគ្រប់រូប ចំពោះជីវភាពរស់ប្រចាំថ្ងៃរបស់បងប្អូន។

ឯកឧត្តមបានបន្តថា ឈរលើស្មារតីយកចិត្តទុកដាក់ខ្ពស់នេះសមាគមអតីតយុទ្ធជនក៏បាន ប្រឹងប្រែងជួយ សម្រួលឱ្យមានការបើកប្រាក់បៀវត្សរ៍ចូលនិវត្តន៍ និងប្រាក់គោ លរបបនយោបាយផ្សេងៗ ទៀតជូនអតីត យុទ្ធជន តាមប្រព័ន្ធធានាគារដែលនេះជាការជួយសម្រួលដល់បងប្អូន ឱ្យកាន់តែមានភាពងាយស្រួល បន្ថែមទៀត។

ឯកឧត្តម គន់ គីម ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឱ្យយកចិត្តទុកដាក់ ឱ្យបានខ្ពស់បំផុត ទៅលើអតីតយុទ្ធជននឹងគ្រួ សារអតីយុទ្ធជន ពិសេសត្រូវដោះស្រាយ នឹងឆ្លើយតប ឱ្យបានទាន់ ពេលវេលា នៅពេលដែលពួកគាត់ជួបបញ្ហានឹងទុក្ខលំបាកផ្សេងៗ តម្រូវឱ្យសមាគមជួយដល់ពួកគាត់។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បាននាំយកអំណោយ មកចែកជូនដល់អតីតយុទ្ធជន និងគ្រួសារអតីត យុទ្ធជន ដោយក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕ ហេង សូរិយា

K-kim-1-600x381

K-kim-2-600x364

K-kim-3


ចែករំលែក៖