ព័ត៌មានទាន់ហេតុការណ៍៖

ក្រោកពីដំណេកទាញកាំបិតចាក់ពោះខ្លួនឯងធ្លាយពោះវៀន

ចែករំលែក៖

ភ្នំពេញ ៖ កម្មករសំណង់ម្នាក់នៅសុខៗ ស្រាប់តែស្ទុះទៅយកកូនកាំបិតចិតបន្លែមុតស្រួចមកចាក់ទម្លាយពោះខ្លួនឯងប៉ុនប៉ងធ្វើអត្តឃាតបណ្តាលឲ្យធ្លាយពោះវៀនចេញ មកក្រៅរងរបួសធ្ងន់ត្រូវបានគេសង្រ្គោះដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ

ហេតការណ៍នេះកើតឡើងកាលពី វេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចសំណង់ អនាធិបតេយ្យមួយកប្លែង ក្បែរសាលា អន្តរជាតិ ISPP ជាប់ផ្លូវ៦០ម៉ែត្រ ស្ថិត ក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ នី ឧត្តម អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅសំណង់អនាធិបតេយ្យ កន្លែងកើតហេតុ និងមានស្រុកកំណើតនៅ ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង ។

តាមសម្តីស្រី្តជាបងបង្កើតជនរគ្រោះ ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះជាប្អូនបានដេកសម្រាកតាំងពីព្រឹកឡើងមកម្លេ៉ះសូម្បីហៅទៅហូបបាយទឹកក៏គេមិនព្រមហូបដែរ ។ រហូតដល់ម៉ោងកើតហេតុទើប រូបគេបានក្រោកឡើងពីដំណេករួចដើរ សំដៅទៅយកកូនកាំបិតនៅផ្ទះបាយមកចាក់ទម្លាយពោះខ្លួនឯងបណ្តាលឲ្យធ្លាយពោះវៀនហូរឈាមចេញមកក្រៅរងរបួសធ្ងន់តែម្តង។ បន្ទាប់មករូបគាត់បានទូរស័ព្ទហៅរថយន្តសាមុយចុះអន្តរាគមន៍ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។

ស្ត្រីជាបងជនរងគ្រោះបន្តថា គាត់មិន ដឹងថា ប្អូនប្រុសពិបាកចិត្តឬខូចចិត្តរឿងអ្វីឡើយទើបធ្វើឲ្យរូបគេសម្រេចចិត្តគិតធ្វើបែបនេះ ព្រោះជារៀងរាល់ថ្ងៃគាត់ឃើញ បុរសជាប្អូនមានសភាពធម្មតាសោះ ៕ តាឡឹម

talem (1)

222

111

talem (3)


ចែករំលែក៖