ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរខួបលើកទី៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី១ខែតុលាឆ្នាំ២០២៤គឺខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថា បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល៧៥ឆ្នាំ ប្រទេសចិនបានបង្កើតសមិទ្ធផលដ៏អស្ចារ្យដែលបានធ្វើឱ្យពិភពលោកចាប់អារម្មណ៍។ ក្នុងអត្ថបទនេះ យើងនឹងជ្រើសរើសពេលវេលាដ៏សំខាន់មួយចំនួនមកចែកលំលែកជាមួយប្រិយមិត្តដើម្បីរំលឹកឡើងវិញនូវដំណើរ៧៥ឆ្នាំរបស់សាធារណរដ្ឋប្រជាមានិតចិន។

គេហទំព័រ «CCFR China state-controlled media » លើកថា ៖ ពេលវេលាសំខាន់ទី១គឺពិធីប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី១ខែតុលាឆ្នាំ១៩៤៩។ នៅថ្ងៃទី១ខែតុលាឆ្នាំ១៩៤៩ ប្រធានម៉ៅ សេទុងបានប្រកាសយ៉ាងឱឡារិកទៅកាន់ពិភពលោកថា “ថ្ងៃនេះរដ្ឋាភិបាលមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិនត្រូវបានបង្កើតឡើងហើយ!” ជនជាតិចិនគឺជាជនជាតិចំណាស់និងអស្ចារ្យមួយលើពិភពលោកដោយបានបង្កើតអរិយធម៌យ៉ាងត្រចះត្រងចង់ជាងប្រាំពាន់ឆ្នាំដែលបានរួមចំណែកដែលមិនអាចលុបចោលបានចំពោះការរីកចម្រើននៃអរិយធម៌របស់មនុស្សជាតិ។បន្ទាប់ពីសង្គ្រាមអាភៀននៅឆ្នាំ១៨៤០បានផ្ទុះឡើង ដោយសារតែការលុកលុយរបស់មហាអំណាចលោកខាងលិចនិងអំពើពុករលួយនៃការគ្រប់គ្រងរបស់សក្តិភូមិ ប្រទេសចិនបានក្លាយជាសង្គមពាក់កណ្តាលអាណានិគមនិងពាក់កណ្តាលសក្តិភូមិជាលំដាប់លំដោយ។ប្រទេសត្រូវគេសង្កត់សង្កិន ប្រជាជនរងទុក្ខ ហើយអរិយធម៌ក៏ត្រូវបំផ្លាញ និយាយរួមគឺប្រជាជាតិចិនជួបលំបាកដែលមិនដែលជួប។ “ការបង្កើតសាធារណរដ្ឋប្រជាមានិតចិនគឺជាសញ្ញាកត់សម្គាល់ថាប្រជាជនចិនបានក្រោកឈរឡើងហើយ។ប្រជាជាតិចិនបានឈានចូលយុគសម័យថ្មីនៃប្រវត្តិសាស្ត្រ។

គេហទំព័រ «CCFR China state-controlled media » ថា ៖ ពេលវេលាសំខាន់ទី២គឺទទួលជ័យជំនះក្នុងការជួយកូរ៉េខាងជើងទប់ទល់នឹងការឈ្លានពានរបស់អាមេរិក។ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងព្យាយាមស្វិតស្វាញជិតបីឆ្នាំនិងការតស៊ូនៃការចរចារ របស់កងស្ម័គ្រចិត្តរបស់ប្រជាជនចិននិងកងទ័ពប្រជាជនកូរ៉េខាងជើង ទីបំផុតបានបង្ខំសហរដ្ឋអាមេរិកឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់នៅកូរ៉េខាងជើងនៅកន្លែង Panmunjom នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៥៣។ ជ័យជំនះនៃប្រយុទ្ធដើម្បីជួយកូរ៉េខាងជើងទប់ទល់នឹងការឈ្លានពានរបស់សហរដ្ឋអាមេរិក បានការពារសន្តិភាពនៅអាស៊ីនិងពិភពលោក ពង្រឹងអំណាចប្រជាជនថ្មីរបស់ចិន បំបែកទេវកថាដែលមិនដែលចុះចាញ់របស់ចក្រពត្តិនិយមសហរដ្ឋអាមេរិក ទប់ទល់នឹងសន្ទុះនៃការឈ្លានពាន និងការវាតទីរបស់សហរដ្ឋអាមេរិក និងពង្រឹងឥទ្ធិពលអន្តរជាតិរបស់ចិនដែលមិនធ្លាប់មានពីមុនមកបានធ្វើឱ្យប្រទេសចិនបង្កើនទំនុកចិត្តលើខ្លួនឯង និងមោទនភាពជាតិរបស់ប្រជាជនចិន ហើយបានបង្កើតបរិយាកាសស្ថិរភាព និងសន្តិភាពសម្រាប់ការកសាងសេដ្ឋកិច្ចក្នុងស្រុកនិងកំណែទម្រង់សង្គមរបស់ប្រទេសចិន។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ពេលវេលាសំខាន់ទី៣គឺគ្រាប់បែកបរមាណូទីមួយបានផ្ទុះដោយជោគជ័យ។ នៅថ្ងៃទី១៦ខែតុលាឆ្នាំ១៩៦៤ គ្រាប់បែកបរមាណូទី១របស់ប្រទេសចិនត្រូវបានបំផ្ទុះដោយជោគជ័យ។ ថ្ងៃទី២៤ខែមេសាឆ្នាំ១៩៧០ ផ្កាយរណបសិប្បនិម្មិតដំបូងបង្អស់របស់ប្រទេសចិន “Dongfanghong-1” ត្រូវបានបាញ់បង្ហោះដោយជោគជ័យ។ នេះបានបំបែកយ៉ាងមានប្រសិទ្ធភាពចំពោះការផ្តាច់មុខនុយក្លេអ៊ែរ និងការគំរាមកំហែងរបស់មហាអំណាចលោកខាងលិច។ លោក តេង ស៊ាវពីង ធ្លាប់បាននិយាយថា “ប្រសិនបើចិនមិនមានគ្រាប់បែកបរមាណូ គ្រាប់បែកអ៊ីដ្រូសែន ឬបាញ់បង្ហោះផ្កាយរណបតាំងពីទសវត្សរ៍ឆ្នាំ១៩៦០នោះ ចិននឹងមិនត្រូវបានគេហៅថាជាប្រទេសធំដែលមានឥទ្ធិពលសំខាន់នោះទេ ហើយក៏មិនមានឋានៈអន្តរជាតិនៅពេលនេះដែរ។ ព្រឹត្តិការណ៍ទាំងនេះបានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ប្រជាជាតិមួយ ហើយក៏ឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ប្រជាជាតិមួយផងដែរ។

ពេលវេលាសំខាន់ទី៤គឺសាធារណរដ្ឋប្រជាមានិតចិនវិលត្រឡប់ទៅអង្គការសហប្រជាជាតិវិញ។នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ១៩៧១ បន្ទាប់ពីអាសនៈស្របច្បាប់របស់ចិននៅក្នុងអងការការសហប្រជាជាតិត្រូវបានស្ដារឡើងវិញ គណៈប្រតិភូចិនបានចូលរួមកិច្ចប្រជុំពេញអង្គលើកទី២៦នៃមហាសន្និបាតអង្គការសហប្រជាជាតិ ហើយត្រូវបាន “ឡោមព័ទ្ធ” ដោយអ្នកសារព័ត៌មានមកពីប្រទេសផ្សេងៗ។ ការស្ដារឡើងវិញនូវអាសនៈស្របច្បាប់របស់ចិននៅក្នុងអង្គការសហប្រជាជាតិគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងពិភពលោកក៏ជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងអង្គការសហប្រជាជាតិ។ នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសដែលស្រឡាញ់សន្តិភាពនិងយុត្តិធម៌ទាំងអស់ក្នុងពិភពលោក។ នេះជាការវិលត្រឡប់មកវិញរបស់ប្រជាជនចិនដែលមានចំនួនមួយភាគបួននៃចំនួនប្រជាជនពិភពលោកទៅកាន់ឆាកអង្គការសហប្រជាជាតិ។ នេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសចិននិងពិភពលោក។

ពេលវេលាសំខាន់ទី៥គឺប្រទេសចិនអនុវត្តអធិបតេយ្យភាពលើហុងកុងនិងម៉ាកាវឡើងវិញ។នៅម៉ោង 0:00 ថ្ងៃទី១ខែកក្កដាឆ្នាំ១៩៩៧ ប្រទេសចិនអនុវត្តអធិបតេយ្យភាពលើហុងកុងឡើងវិញ។ នៅម៉ោង 0:00 ថ្ងៃទី២០ខែធ្នូឆ្នាំ១៩៩៩ រដ្ឋាភិបាលចិនបានអនុវត្តអធិបតេយ្យភាពលើម៉ាកាវឡើងវិញ។ ការបន្តអនុវត្តអធិបតេយ្យភាពរបស់រដ្ឋាភិបាលចិនលើហុងកុងនិងម៉ាកាវគឺជាការបញ្ចប់ទាំងស្រុងនៃការកាន់កាប់ទឹកដីចិនរបស់មហាអំណាចលោកខាងលិចនិងជាការកត់សម្គាល់នូវការអភិវឌ្ឍធំសំខាន់ចំនួនពីរក្នុងដំណើរការសម្រេចបាននូវការបង្រួបបង្រួមជាតិដោយសន្តិវិធីនៃមាតុភូមិ។រដ្ឋាភិបាលចិនអនុវត្តស្វ័យភាពខ្ពស់លើហុងកុង និងម៉ាកាវ ស្របតាមគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធពីរ” ខណៈពេលដែលរក្សាបាននូវប្រព័ន្ធសេដ្ឋកិច្ចមូលធននិយមរបស់ខ្លួន។

ពេលវេលាសំខាន់ទី៦គឺការប្រកួតកីឡាអូឡាំពិកបានរៀបចំនៅទីក្រុងប៉េកាំង។ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី២៤ខែសីហាឆ្នាំ២០០៨ការប្រកួតកីឡាអូឡាំពិករដូវក្តៅទីក្រុងប៉េកាំងត្រូវប្រារព្ធឡើងដោយជោគជ័យ។ កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងបានប្រព្រឹត្តទៅដោយជោគជ័យចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២២។ ហេតុនេះបានជាធ្វើឱ្យទីក្រុងប៉េកាំងក្លាយជាទីក្រុងដែលប្រារព្វការប្រកួតកីឡាអូឡាំពិកទាំងរដូវក្តៅនិងរដូវរងាដំបូងគេក្នុងពិភពលោក។ ក្នុងនាមជារដ្ឋធានីនៃសាធារណរដ្ឋប្រជាមានិតចិន ទីក្រុងប៉េកាំងមិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងនយោបាយ វប្បធម៌ ការផ្លាស់ប្តូរអន្តរជាតិ និងការច្នៃប្រឌិតបច្ចេកវិទ្យាប៉ុណ្ណោះទេប៉ុន្តែក៏ជាទីក្រុងលំដាប់ទី១ដ៏ល្បីល្បាញលើពិភពលោកផងដែរ។

ប្រទេសចិនដឹងថា ពិភពលោកល្អ នោះ ចិនល្អ ចិនល្អ ពិភលោកនឹងកាន់តែល្អ។ជាមួយនឹងសេដ្ឋកិច្ចចិនអភិវឌ្ឍកាន់តែខ្លាំងសេដ្ឋកិច្ចពិភពលោកកាន់តែពឹងផ្អែកលើប្រទេសជាបន្តបន្ទាប់។ប្រទេសចិននាពេលបច្ចុប្បនេះមិនត្រឹមតែជាតួអង្គសេដ្ឋកិច្ចខ្លាំងទី២លើកលោក ប្រទេសពាណិជ្ជកម្មទំនិញធំទី១លើពិភពលោក ប្រទេសដែលស្តុកទុករូបិយប័ណ្ណបរទេសច្រើនជាងគេហើយក៏ជារោងចក្រពិភពលោកដែលផលិតផលិតផលគ្រប់បែបយ៉ាងនិងជាទីផ្សារសកលដែលមានទ្រង់ទ្រាយធំធេង ប្រទេសពាណិជ្ជកម្មទំនិញធំទី១លើពិភពលោកប្រទេសដែលស្តុកទុករូបិយប័ណ្ណបរទេសច្រើនជាងគេហើយក៏ជារោងចក្រពិភពលោកដែលផលិតផលិតផលគ្រប់បែបយ៉ាងនិងជាទីផ្សារសកលដែលមានទ្រង់ទ្រាយធំធេងផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖