ព័ត៌មានទាន់ហេតុការណ៍៖

ខណៈមេឃកំពុងភ្លៀងខ្លាំង​ រថយន្តPriusមួយគ្រឿងពន្លះខឿនថ្មពុះចែកទ្រូងផ្លូវនឹងស្លាក ចរាចរណ៍ក្រឡាប់ផ្ងារជេីងទ្រមេឃ​

ចែករំលែក៖

ភ្នំពេញ ៖​ ខណៈមេឃកំពុងភ្លៀងធ្លាក់ខ្លាំង​ មានរថយន្តម៉ាក​ Toyota Prius មួយគ្រឿងបានបេីកបរយ៉ាងលឿន ជ្រុលចង្កូតទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវ នឹងស្លាកចរាចរណ៍ បណ្តាលឲ្យក្រឡាប់ផ្ងារជេីងទ្រមេឃ​ និងរងការខូចខាតយ៉ាងដំណំ​ ។ 

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២​ និង១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៥​ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវតំបន់ អភិវឌ្ឍន៍បឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

    បេីតាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកេីតហេតុ គឺមានភ្លៀងធ្លាក់ជាខ្លាំង​ និងមានទឹកដក់ជាច្រើនផងដែរ​ គ្រានោះស្រាប់តែមានរថយន្តម៉ាក​ Toyota Prius ពណ៌ស មួយគ្រឿង​ ពាក់ផ្លាកលេខ ភ្នំពេញ 2BV-5480 បេីកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្តោយផ្លូវតំបន់អភិវឌ្ឍន៍បឹងកក់ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈបេីកមកដល់ចំណុចកេីតហេតុ ស្រាប់តែជ្រុលទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវ នឹងស្លាក ចរាចរណ៍ បណ្តាលឲ្យរងការខូចខាត ។ ដោយឡែករថយន្តបង្កវិញបានក្រឡាប់ផ្ងារជេីងទ្រមេឃរងការខូចខាតយ៉ាងដំណំ​ ភ្លាមៗនោះ​គេឃេីញអ្នកបេីកបរបានលូនចេញពីក្នុងរថយន្ត បង្កផងដែរ​ ដោយមិនបង្កឲ្យគ្រោះថ្នាក់អ្វីនោះទេ​ ។ 

    ក្រោយពេលកេីតហេតុ ដោយទីតាំងខាងលេីជាតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជន​ ទេីបម្ចាស់រថយន្តបង្កធ្វេីការសម្របសម្រួលជាមួយ តំណាងក្រុមហ៊ុនខាងលើដេីម្បីចេញថ្លៃខូចខាតទាំងស្រុង​ និងទាក់ទងរថយន្តស្ទួចឲ្យមកជួយស្ទួចយករថយន្តបង្ករបស់ខ្លួនយកទៅជួសជុលខ្លួនឯងផងដែរ ​៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖