ព័ត៌មានទាន់ហេតុការណ៍៖

ផ្សោតសមុទ្រយើង នៅសហគមន៍ព្រែកត្នោត ខេត្តកំពត(មានវីដេអូ)

ចែករំលែក៖

ខេត្ត​កំពត​៖​ សហគមន៍​នេសាទ​ព្រែកត្នោត មានផ្ទៃដី​ទំហំ​​ ១ ១៦៨​ហិកតា​​ ​ជា​កន្លែង​ការពារ​ព្រៃ​កោង​កាង​ពី​ការ​កាប់​បំផ្លាញ និងទន្ទ្រាននានាក្នុងខេត្តកំពត ព្រមទាំងជាទីតាំងសម្រាប់​ដាំ​ដុះ​ដើម​កោង​កាងបន្ថែម​ផងដែរ ។ 

លើសពីនេះ សហគមន៍នេះ ក៏​ជា​កន្លែង​អភរិក្ស​ធន​ធាន​ និង​ជីវៈ​ចម្រុះ​សមុទ្រ​យ៉ាង​ច្រើន​ ដូច​ជា​ ផ្កាថ្ម​ ស្មៅ​សមុទ្រ​ ពិ​សេស​​ប្រភេទ​សត្វ​សមុទ្រ​កម្រៗ​ ដូច​ជា​ផ្សោត​ពណ៌​ផ្កា​ឈូក​ ផ្សោត​ក្បាល​ត្រឡោក​ ជ្រូក​ទឹក​ ត្រី​សេះ និងអណ្តើក​សមុទ្រជាដើម ។ 

តាមរយៈការអភិរក្សបានយ៉ាងល្អនេះ យើងឃើញថា វត្តមាននៃជីវចម្រុះទាំងនោះ តែងបានបង្ហាញខ្លួនដល់អ្នកទេសចរបានទស្សនាជារឿយៗ អំឡុងពេលធ្វើដំណើរកម្សាន្តនៅក្នុងសហគមន៍ផងដែរ៕ ដោយ​៖តារា​

វីដេអូដោយ៖ ពនេចរ


ចែករំលែក៖