ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ «ទិវាគ្រូបង្រៀន ៥ តុលា»ក្រោមប្រធានបទ” ការអភិវឌ្ឍគ្រូបង្រៀន ដេីម្បីអភិវឌ្ឍន៍មូលធនមនុស្សឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ២០៥០”

ចែករំលែក៖

ភ្នំពេញ ៖ នាឱកាសនេះសិស្សានុសិស្សពិតជាដឹងគុណចំពោះគ្រូបង្រៀនគ្រប់រូបដែលត្រូវបានចាត់ទុកជាមាតាបិតាទីពីរ ដែលបានផ្តល់នូវការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា ខ្មែរដែលជាទំពាំងស្នងឬស្សីក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជា។ គ្រូបង្រៀនគឺបានដើរតួយ៉ាងសំខាន់ក្នុងការជួយជម្រុញវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ការលះបង់ តស៊ូ របស់លោកគ្រូ អ្នកគ្រូកន្លងមក ពិតជាបានចូលរួមចំណែកយ៉ាងធំធេង និងមិនអាចកាត់ថ្លៃបានក្នុងការអភិវឌ្ឍធានមនុស្សនៅកម្ពុជាយ៉ាងពិតប្រាកដ។ 

ក្នុងនាមយើងជាសមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់សូមថ្លែងអំណរគុណ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួន កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងវិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ដើម្បីអភិវឌ្ឍធនធានមនុស្សកម្ពុជានៅគ្រប់កាលៈទេសៈ ប្រកបដោយសមធម៌ និងគុណភាព។ សូមគោរពជូនពរ លោកគ្រូ អ្នកគ្រូ អោយជួបប្រទះតែសេចក្តីសុខសុភមង្គល សុខភាពល្អបរិបូរ និងជោគជ័យគ្រប់ភារកិច្ច៕

ដោយ ៖ សិលា


ចែករំលែក៖