ព័ត៌មានទាន់ហេតុការណ៍៖

លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានដឹកនាំប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមពិព័រណ៍ផលិតផលបច្ចេកវិទ្យា FrancoTech 2024 នៅទីក្រុងប៉ារីស

ចែករំលែក៖

ទីក្រុងប៉ារីស ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានដឹកនាំប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមពិព័រណ៍ផលិតផលបច្ចេកវិទ្យា FrancoTech 2024 នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនឆ្នាំ២០២៤។ 

សូមបញ្ជាក់ថា ៖ នៅក្នុងកម្មវិធីពិព័រណ៍នេះ ធនាគារជាតិនៃកម្ពុជាក៏បានដាក់តាំងបង្ហាញប្រព័ន្ធទូទាត់បាគង បាគងទេសចរ និងខេអេចឃ្យូអរ ស្របជាមួយនឹងផលិតផលរបស់កម្ពុជាចំនួន១៣ផ្សេងទៀតផងដែរ។

ជាមួយគ្នានេះ លោក យឹម លាត ក៏បានអញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលស្ដីពីការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព ដោយសង្កត់ធ្ងន់លើការរួមចំណែករបស់ប្រព័ន្ធបាគងក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖