ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការថា ៖ ខានវាយកូនគោលនៅតារាងធំជាង៩ខែហើយ។ថ្ងៃនេះមកសាកតារាងថ្មីជាមួយប្រដាប់វាយថ្មីព្រមទាំងប្តូរបៀបវាយខ្លះពោលគឺថ្មីស្វើរទាំងអស់។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ ថ្ងៃនេះប្រើ២ក្លឹបសម្រាប់វាយទន់និងរឹងដើម្បីជ្រើសយកមួយក្នុងចំណោមពីរ។
មុនៗខ្ញុំវាយដងរឹងប៉ុន្តែកូនខ្ញុំនិងមិត្តរួមការងារដែលចេះវាយកូនគោលបានផ្តល់មតិថាខ្ញុំគួរវាយដងទន់ព្រោះខ្ញុំអាយុច្រើនហើយ។
សម្តេចតេជោ ហ៊ុន សែន ថា ៖ ច្បាស់ណាស់មួយថ្ងៃមិនអាចដឹងថាវាយមួយណាត្រូវទេត្រូវសាកល្បងច្រើនដងទៀត ៕
ដោយ ៖ សិលា