ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃចន្ទទី០៧ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងជំនាញ បានស្រាវជ្រាវឃាត់ខ្លួនមុនសញ្ញាចោរគាស់ទម្លុះទម្លាយយកទ្រព្យសម្បត្តិអ្នកដទៃម្នាក់ តាមអំណាចដីកាតុលាការបានហើយ ក្រោយធ្វេីសកម្មភាពលួចតាំងពីឆ្នាំ២០២១មកម្ល៉េះ។
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានបន្ថែមទៀតថា លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៩ និង ៣០នាទី នៅចំណុចក្រុមទី១៥ ភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានដឹកនាំកម្លាំងអនុវត្តតាមយោបល់ដឹកនាំរបស់អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន និង ឃុំខ្លួន លេខ ៤១៦ ត.ព្រ ចុះថ្ងៃថ្ងៃទី ១៤ ខែមិថុិនា ឆ្នាំ ២០២៤ របស់លោកឡេង វណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបងពាក់ព័ន្ធ ប-ទលួ-ច មាន ស្ថា-នទ-ម្ងន់ទោ-សដោយគា-ស់ទម្លុះ-ទ-ម្លាយ ប្រព្រឹត្តនៅចំណុច ភូមិបឹងស្នួល ឃុំអំពិលប្រាំ ដើម ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី០២ខែកក្កដាឆ្នាំ២០២១។
ក្នុងនោះសមត្ថកិច្ចបានឃា-ត់ខ្លួ-នពិរុ-ទ្ធ-ជ-នឈ្មោះ ចំ រើ ន ចាន់សេកភេទប្រុស កើតថ្ងៃទី០ ៩ ខែតុលា ឆ្នាំ១៩៩០ ជនជាតិខ្មែរ មានទីលំនៅភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរ មិនពិត ប្រាកដ។
បច្ចុប្បន្នពិរុទ្ធជនខាងលើសមត្ថកិច្ចបានរៀបចំបញ្ជូនមកអនុវត្តតាមនីតិវិធី៕
ដោយ៖ អរុណរះ