ព័ត៌មានទាន់ហេតុការណ៍៖

គេចខ្លួន​ជាង៣ឆ្នាំ​ហើយ​ ចុងក្រោយ​នៅតែជាប់ខ្នោះដៃ​ដដែល​

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោ​ក​ឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ បានស្រាវជ្រាវ​ឃាត់ខ្លួន​មុនសញ្ញាចោរគាស់ទម្លុះទម្លាយយកទ្រព្យសម្បត្តិអ្នកដទៃម្នាក់​ តាមអំណាចដីកាតុលាការបានហើយ​ ក្រោយធ្វេីសកម្មភាពលួចតាំងពីឆ្នាំ២០២១​មកម្ល៉េះ​។ 

លោ​ក​ឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុនចាន់​ បានបន្ថែមទៀតថា​ លោកវរ​សេ​នីយ៍ទោ​ ហេង​ បារាំង​ អធិការនគរ​បាល​ស្រុក​ភ្នំព្រឹក​​ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៩ និង ៣០នាទី នៅចំណុចក្រុមទី១៥ ភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានដឹកនាំកម្លាំងអនុវត្តតាម​យោបល់ដឹកនាំរបស់អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន និង ឃុំខ្លួន លេខ ៤១៦ ត.ព្រ ចុះថ្ងៃថ្ងៃទី ១៤ ខែមិថុិនា ឆ្នាំ ២០២៤ របស់លោកឡេង វណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបងពាក់ព័ន្ធ ប-ទលួ-ច មាន ស្ថា-នទ-ម្ងន់ទោ-សដោយគា-ស់ទម្លុះ-ទ-ម្លាយ ប្រព្រឹត្តនៅចំណុច ភូមិបឹងស្នួល ឃុំអំពិលប្រាំ ដើម ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី០២ខែកក្កដាឆ្នាំ២០២១។

ក្នុងនោះសមត្ថកិច្ចបានឃា-ត់ខ្លួ-នពិរុ-ទ្ធ-ជ-នឈ្មោះ ចំ រើ ន ចាន់សេកភេទប្រុស កើតថ្ងៃទី០ ៩ ខែតុលា ឆ្នាំ១៩៩០ ជនជាតិខ្មែរ  មានទីលំនៅភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរ មិនពិត ប្រាកដ។

បច្ចុប្បន្នពិរុទ្ធជនខាងលើសមត្ថកិច្ចបានរៀបចំបញ្ជូនមកអនុវត្តតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖