ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ០៣ថ្ងៃ ភ្ញៀវ ទេសចរ មកលេងខេត្តពោធិ៍សាត់ ជាង៦ម៉ឺននាក់ កើនឡើងលេីសឆ្នាំមុន ០.៨៥%ទិដ្ឋភាព តំបន់ ភ្នំ ១៥០០ ផ្លូវ បុប្ផា លាក់ ខ្លួន (ផ្លូវ អន្ទង់ អាំង)

ចែករំលែក៖

ភ្នំពេញ ៖ ពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ០៣ថ្ងៃ ភ្ញៀវ ទេសចរ មកលេងខេត្តពោធិ៍សាត់ ជាង៦ម៉ឺននាក់ កើនឡើងលេីសឆ្នាំមុន ០.៨៥% ទិដ្ឋភាព តំបន់ ភ្នំ ១៥០០ ផ្លូវ បុប្ផា លាក់ ខ្លួន (ផ្លូវ អន្ទង់ អាំង) ក្លាយជាទីចំណាប់អារម្មណ៍យ៉ាងពេញនិយមសម្រាប់ភ្ញៀវជាតិ អន្តរជាតិ ។ 

សូមរំលឹកថា ៖ ខេត្តពោធិ៍សាត់  គឺជាខេត្តមួយស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ 186 គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ មានផ្លូវគមនាគមន៍សំខាន់ៗចំនួន 3គឺ៖ ផ្លូវជាតិលេខ5 ផ្លូវដែក(រថភ្លើង) និងផ្លូវទឹក (បឹងទន្លេសាប)។ និងផ្លូវពីស្រុកសំឡូតខេត្តបាត់ដំបង កាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុង ។ 

ខេត្តពោធិ៍សាត់មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ឆ្នាំង ខាងលិចជាប់នឹងខេត្តបាត់ដំបង និងប្រទេសថៃ (ខ្សែបន្ទាត់ព្រំដែនប្រវែងប្រមាណ 87គ.ម) ខាងជើងទល់នឹងបឹងទន្លេសាប (ប្រវែងប្រមាណ80គ.ម) និងខាងត្បូងជាប់នឹងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។

ផ្ទៃដីខេត្តពោធិ៍សាត់សរុបចំនួន 1,269,200 ហ.ត ក្នុងនោះមានផ្ទៃដីព្រៃឈើ 888,227ហ.ត ផ្ទៃដីព្រៃលិចទឹកក្នុងតំបន់បី មាត់បឹងទន្លេសាប 95,042ហ.ត ផ្ទៃដីកសិកម្ម 120,000ហ.ត និងផ្ទៃដីផ្សេងៗទៀត 163,564ហ.ត។

រដ្ឋបាលខេត្តពោធិ៍សាត់ ចែកចេញជា6ស្រុក 1ក្រុង 42ឃុំ 7សង្កាត់  និង511ភូមិ និងភូមិឧបសម្ព័ន្ធចំនួន18ភូមិ មានប្រជាជនសរុបចំនួន492,800នាក់ គ្រួសារសរុបចំនួន 116,315 គ្រួសារ ស្រ្តី250,293នាក់ អាយុ18ឆ្នាំឡើង 310,077នាក់។ មានមុខរបរជាកសិករ 85% សិប្បករ-ពាណិជ្ជករ-សេវាករ13% និងចម្រុះផ្សេងៗ 2%។

ទឹកដីខេត្តពោធិ៍សាត់សម្បូរទៅដោយធនធានធម្មជាតិទាំងលើដី និងក្រោមដីដូចជា៖ ព្រៃឈើ ខ្សាច់សំណង់ ថ្មកែវ ត្រីទឹកសាប និងរ៉ែក្រោមដីផ្សេងៗមួយចំនួនធំទៀត។ វិស័យសំខាន់ៗដែលទ្រទ្រង់សេដ្ឋកិច្ច និងសូចនាកររបស់ខេត្តមានជាអាទិ៍ គឺវិស័យកសិកម្ម រួមផ្សំជាមួយដំណាំផ្លែឈើជាច្រើនមុខ ជាពិសេសដំណាំក្រូចពោធិ៍សាត់ ជាប្រភេទពូជក្រូច ដែលមានរស់ជាតិល្បីល្បាញទូទាំងប្រទេស។

ក្នុងនោះក៏មានរមណីយដ្ឋានទេស ចរណ៍ធម្មជាតិ រមណីយដ្ឋានទេសចរណ៍វប្បធម៌ដ៏ស្រស់ត្រកាល និងជំរកសត្វព្រៃគ្រប់ប្រភេទ ដែលទាក់ទាញ ស្រូបយកភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។

ខេត្តពោធិ៍សាត់មានសក្តានុពលដ៍ធំអស្ចារ្យ សម្រាប់បំរើប្រជាពលរដ្ឋទូទៅ ក្នុងនោះគឺថាមពលវារីអគ្គីសនីកម្លាំង120មេហ្កាវ៉ាត់ដ៏ធំលើសលប់ពីសេចក្តីត្រូវការ ហើយអាចនាំចេញទៅបណ្តាខេត្តដ៏ទៃទៀត និងរោងចក្រផលិតរថយន្ត Ford និងរោងចក្រសហគ្រាសមួយចំនួនទៀត ។ នេះជាកាលានុវត្តភាពថ្មីមួយទៀត ដែលបានបង្ហាញថាមពលរបស់ខេត្ត។

ចំណែកវិស័យវប្បធម៌ មានក្បាច់បុរាណ ដែលគ្មានពីរក្នុងប្រទេសគឺថ្មកែវ ឈើប្រណិត ដែលជាផលិតផលចម្លាក់ដ៏ល្អវិសេសវិសាល ដែលជាអាទិភាពចេញមកពីស្នាដៃយ៉ាងប្រណិត របស់ប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ ដ៏យូរលង់ណាស់មកហើយ៕

ប្រភព ៖ អាស៊ាន


ចែករំលែក៖