ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ៖ ថ្ងៃស្អែកនេះ គឺជាថ្ងៃប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៣-២០២៤ ហើយ។ លោកបន្តថា ៖ ខ្ញុំសូមជូនពរបេក្ខជនទាំងអស់ទទួលបានលទ្ធផលគាប់ប្រសើរតាមការប៉ងប្រាថ្នារបស់ខ្លួនគ្រប់ៗគ្នា។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សូមប្អូនៗក្មួយៗទាំងអស់ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដែលបានខិតខំសិក្សាពេញមួយឆ្នាំ។ សូមប្អូនៗតាំងចិត្ត តាំងស្មារតីឱ្យស្ងប់ចំពោះវិញ្ញាសារនិមួយៗ និងត្រូវព្យាយាមធ្វើឱ្យបានអស់លទ្ធភាព។
លោកបន្តថា ៖ ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ អនុរក្ស មេប្រយោគ មន្រ្តីអប់រំ អាជ្ញាធរមានសមត្ថកិច្ច និងក្រុមគ្រួសារ ស.ស.យ.ក. ដែលបានចូលរៀបចំដំណើរការប្រលង និងជួយសម្របសម្រួលដល់ប្អូនៗជាបេក្ខជន។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថា ៖ ខ្ញុំជឿជាក់ថាប្អូនៗទាំងអស់គ្នាអាចធ្វើបាន! ៕
ដោយ ៖ សិលា