ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ចេញប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង នាយទាហាន ចំនួន ៣រូប

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញប្រកាសស្តីពីការតែងតាំងផ្លាស់ប្តូរមុខតំណែង នាយទាហាន ចំនួន ៣រូប។

ក្នុងប្រកាស ដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាន នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឲ្យដឹងថា៖

១៖ ឧត្តមសេនីយ៍ទោ ពេជ សំអុន នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានកងទ័ពជើងគោក បច្ចុប្បន្នជានាយកមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋាន កងទ័ពជើងគោក

២៖ ឧត្តមសេនីយ៍ទោ រឿន សិរី នាយទាហាន ខុទ្ទកាល័យ បញ្ជាការដ្ឋានកងទ័ពជើងគោក បច្ចុប្បន្នជានាយការិយាល័យទី៣ បញ្ជាការដ្ឋាន កងទ័ពជើងគោក

៣៖ ឧត្តមសេនីយ៍ត្រី លឹម ហួត នាយរងការិយាល័យទី២ បញ្ជាការដ្ឋានកងទ័ពជើងគោក បច្ចុប្បន្នជា នាយស្តីទី ការិយាល័យទី២ បញ្ជាការដ្ឋាន កងទ័ពជើងគោក។ 

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ អគ្គលេខាធិការ ក្រសួងការពារជាតិ នាយកនាយកដ្ឋានបុគ្គលិក បណ្តា ស្ថាប័ន កងឯកភាព ដែលមានការពាក់ព័ន្ធ និងសាមីខ្លួនត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕


ដោយ ៖ សិលា


ចែករំលែក៖