ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ប្រធានគណបក្សនយោបាយក៏ជាពលរដ្ឋដែរ ហើយបើជាពលរដ្ឋត្រូវមានការគោរពច្បាប់ដូចពលរដ្ឋដែរ = មិនមែនជាប្រធានបក្សហើយមានសិទ្ធិពិសេសលើសពលរដ្ឋទេ។
២- តុលាការហាមមេគណបក្សមួយនោះកុំឲ្យប្រើពាក្យញុះញង់ = ព្រោះពាក្យញុះញង់មិនមែនជាសិទ្ធិបញ្ចេញមតិទេ។
៣- ការហាមឃាត់មិនឲ្យប្រើការញុះញង់ = មិនមែនបិទសិទ្ធិតួនាទីជាប្រធានបក្សនយោបាយទេ។
៤- ក្រៅពីការញុះញង់ ប្រធានបក្សនយោបាយមានសិទ្ធិធ្វើសកម្មភាពនយោបាយទាំងអស់ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយនិងច្បាប់ស្តីការបោះឆ្នោត។
៥- ការនិយាយថាហាមមិនឲ្យញុះញង់គឺជាការបិទសិទ្ធិបញ្ចេញមតិក្នុងនាមជាប្រធានគណបក្សនយោបាយ = គឺជាការមិនត្រឹមត្រូវទេ។
៦- ថាប្រធាន អនុប្រធានបក្សខ្លះត្រូវជាប់ពន្ធនាគារ = មិនមែនគេបិទសិទ្ធិធ្វើនយោបាយទេ តែមកពីពួកគាត់ប្រើសិទ្ធិហួសព្រំដែនកំណត់?
៧- ការញុះញង់ ការលាបពណ៌គេ ការមួលបង្កាច់គេ ការប្រឌិតព័ត៌មាន = មិនមែនជាសិទ្ធិបញ្ចេញមតិទេ។
៨- ពលរដ្ឋខ្មែរគ្រប់រូបត្រូវបានបើកទូលាយឲ្យបញ្ចេញមតិ = លើកលែងតែធ្វើឲ្យប៉ះពាល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ប្រពៃណីយ៍របស់ជាតិនិងសន្តិសុខជាតិ?
៩- ទោះបីជាប្រធានបក្ស អនុប្រធានបក្ស = ក៏មានការទទួលខុសត្រូវចំពោះមុខច្បាប់ដូចពលរដ្ឋទូទៅដែរ?
១០- មិនមែនជាប្រធានបក្ស អនុប្រធានបក្សមានបុព្វសិទ្ធិពិសេស = អាចរំលោភច្បាប់បានតាមចិត្តនោះទេ ៕
ដោយ ៖ សិលា