ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១០ តុលា មានចំនួន ៨ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៥នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៥នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៨ករណី ទូទាំងប្រទេសនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ១៥នាក់ រួមមាន៖​ ជួញដូរ ៣ករណី ឃាត់ ៧នាក់(ស្រី ១នាក់),​ ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៤នាក់(ស្រី ០នាក់)​ និងប្រើប្រាស់ ២ករណី ឃាត់ ៤នាក់(ស្រី ១នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែតុលា រួមមាន៖​ មេតំហ្វេតាមីន(Ice)= ៦៣,២៤ក្រាម។​ និងអុិចស្តាសុី(mdma)= ១៤៤,៧៩ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៣អង្គភាពបានចូលរួមបង្ក្រាប៖

កម្លាំង​នគរបាល​ជាតិ​ ទាំង៣អង្គភាព

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកMDMA ១៤៤,៧៩ក្រាម។

*២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់  ចាប់យកIce ៤៥,១៥ក្រាម។

*៣ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ១៨,០៩ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖