ព័ត៌មានទាន់ហេតុការណ៍៖

រមណីយដ្ឋានកំពូលពេជ្រ ឬអន្លង់ភ្ញៀវ ជារមណីយដ្ឋានបែបធម្មជាតិ និងកែច្នៃកំពុងទាក់ទាញភ្ញៀវទេសចរ

ចែករំលែក៖

ខេត្ត​តាកែវ​៖​ រមណីយដ្ឋានកំពូលពេជ្រ ឬអន្លង់ភ្ញៀវ ជារមណីយដ្ឋានបែបធម្មជាតិ និងកែច្នៃមួយកន្លែងដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិឱ្យមកទស្សនាកម្សាន្ដយ៉ាងច្រើនកុះករពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​តាកែវ​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០២៤។ 

សូមជម្រាបថា​ នៅទីនោះ មានសួនកម្សាន្ដ និងចម្ការដំណាំជាច្រើនប្រភេទនៅតាម ជើងភ្នំ និង ចង្កេះភ្នំ ព្រមទាំង មានគម្រោងសាងសង់ កន្លែងកម្សាន្ត កន្លែងងូតទឹកជា ច្រើន ផ្សេង ទៀតផងដែរ។ 

រមណីយដ្ឋាននេះផងដែរ ព័ទ្ធជុំវិញដោយជួរភ្នំដែលមានទេសភាពដ៏ស្រស់ត្រកាល ជាកន្លែងដែលសាកសមបំផុតសម្រាប់ដំណើរកម្សាន្ដរបស់ភ្ញៀវទេសចរនាពេលឈប់សម្រាក និងនាពេលចុងសប្ដាហ៍។

រមណីយដ្ឋានកំពូលពេជ្រ មានទីតាំងស្ថិតនៅភូមិអន្លង់ភ្ញៀវ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ៕

ដោយ​៖ តារា​


ចែករំលែក៖