ភ្នំពេញ៖ បើតាមការឲ្យដឹងពីជនរងគ្រោះជាម្ចាស់ផ្ទះបានរៀបរាប់ថា ផ្ទះរបស់គាត់សព្វថ្ងៃនេះបាន ប្រេះជញ្ជាំង និងធ្នឹមកណ្តាលជាច្រើនកន្លែងដោយសារម្ចាស់ជាប់គ្នាសាងសង់ចាក់បេតុងបន្ថែមជាន់ ទី១ (E1) និងបន្ថែមជាន់ទី២ (E2) នៅការដ្ឋានមួយកន្លែងដែលមានអាស័យដ្ឋានផ្ទះលេខ ២២៨ ផ្លូវ២៥៧ ភូមិ ៥ សង្កាត់ទឹកល្អក់ ខ័ណ្ឌទូលគោក។ ជនរងគ្រោះជាម្ចាស់ផ្ទះបានឱ្យដឹងទៀតថា គាត់បានប្តឹងទៅអាជ្ញាធរសង្កាត់ទឹកល្អក់២ ខណ្ណទូល គោក មន្ទីសុរិយោដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ។
ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងាររដ្ឋបាលខណ្ណទួលគោក បានចុះត្រួតពិនិត្យការដ្ឋាន សំណង់ខាងលើ និងបានរកឃើញថា ការដ្ឋានសាសងើនេះគ្មានច្បាប់អនុញ្ញាតិជួសជុល និងសាង សង់បន្ថែមជាន់ និងបានធ្វើកំណត់ហេតុបញ្ឈប់ការសាងសង់ជាបណ្តោះអាសន្ន។
ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោកទៀវ សំអឿន អភិបាលរងខណ្ឌទូលគោក បានដឹកនាំកិច្ចប្រជុំ
ដោះស្រាយវិវាទនៅសាលាខ័ណ្ឌទូលគោក ដែលមានភាគីទំនាស់ ក្រុមការងារជំនាញ វិស្វករ សំណង់ភូមិបាលខណ្ណចូលរួមពិភាក្សាដោះស្រាយសម្របសម្រួលលើករណីពាក្យបណ្តឹងរបស់ឈ្មោះ តាំង រត្ន័មុន្នី និងលិខិតស្នើសុំអន្តរាគមន៍របស់ឈ្មោះ ឈ្មោះ ឈុន ហូវិសាល និងឈ្មោះ រៀម សុខេ ម ទៅលើម្ចាស់ការដ្ឋានឈ្មោះប្រាក់វុទ្ធី ករណីជួសជុលផ្ទះនិងសាងសង់បន្ថែមបង្កឲ្យមានបញ្ហាប្រេះ ស្រាំផ្ទះលេខ ២២៨ EO ផ្លូវលេខ ២៥៧ ភូមិ ៥ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ដោយបាន ចេញកំណត់ហេតុ ធ្វើការផ្អាកការសាងសង់ជាបណ្តោះអាសន្ន ។
ភាគីជនរងគ្រោះ តាំង រ័ត្នមុនី បានលើកឡើងក្នុងអង្គប្រជុំថា ផ្ទះនេះគ្រួសារខ្ញុំបានរស់នៅអស់រយៈ ពេលជាង ៣០ឆ្នាំមកហើយប្រវត្តិសាងសង់ផ្ទះនេះគឺបាតក្រោមបុកគ្រឹះស្មាច់។ នៅពេលភាគីឈ្មោះ ប្រាក់វុទ្ធីចាប់ផ្តើមជួសជុលនិងសាងសង់បន្ថែមជាន់ទី១ និងទី២ ផ្នែកខាងលើខ្ញុំបាទទៅជួបភាគី ឈ្មោះប្រាក់ វុទ្ធី មុនបីសប្តាហ៍ដើម្បីពិភាក្សាគ្នាប៉ុន្តែមិនមានលទ្ធផល។
ជនរងគ្រោះដែលជាម្ចាស់ផ្ទះនៅខាងក្រោមបានឱ្យដឹងទៀតថាបច្ចុប្បន្ននេះផ្ទះរបស់គាត់មានស្នាម ប្រេះស្រាំថ្មីៗជាច្រើនកន្លែង ជាពិសេសឆ្នើមកណ្តាលស្នាមប្រេះស្រាំចាស់រីកមុខធំ និងមានស្នាមប្រេះ ថ្មៗកើនឡើងជាច្រើនបន្ថែមទៀត។
ម្ចាស់ការដ្ឋានសាសង់ដែលគ្មានច្បាប់អនុញ្ញាតិខាងលើនៅបន្តសាងសង់ ដោយមិនគោរព និងអនុវត្ត តាមកំណត់ហេតុរបស់ក្រុមការងាររដ្ឋបាលខ័ណ្ឌទូលគោក ដោយមិនគិតពីផលផលប៉ះពាល់ដល់អ្នក ជិតខាង ធ្វើឱ្យជនរងគ្រោះភ័យខ្លាចបាក់ផ្ទះស្រុតចុះក្រោម ជាយថាហេតុ ដែលបង្កវិនាសកម្ម សម្រាប់ក្រុមគ្រួសាររគាត់ ដែលកំពុងស្នាក់នៅក្នុងផ្ទះនោះ។
បើមិនមានការប្រែប្រួលនោះទេខាងអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង និងអាជ្ញាធរខ័ណ្ឌទូលគោកនឹងចុះពិនិត្យនៅការដ្ឋានសាសង់ខុសច្បាប់ និងផ្ទះជនរង គ្រោះ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ៕
ដោយ៖ អរុណរះ