ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបឃាត់ខ្លួនក្មេងទំនេីងពីរក្រុមសរុប១៥នាក់ក្រោយពួកគេប្រដាប់ទៅដោយដុំថ្ម ដំបង កាំបិត បានបេីកឆាកប្រយុទ្ធគ្នាតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅផ្លូវបេតុង ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញក្មេងទំនេីងមួយក្រុមមានគ្នា៦នាក់ កំពុងអង្គុយជុំគ្នាហូបប្រហិតចៀន បន្ទាប់មកស្រាប់តែមានក្មេងទំនេីងមួយក្រុមទៀតមានគ្នា៩នាក់ដេីរមកសំដៅភាគីម្ខាងទៀតដោយប្រដាប់ដោយដុំថ្ម កាំបិត ។
ប្រភពដដែលបានបន្តថា បន្ទាប់មកភាគីទាំងសងខាងក៏បានទាស់ពាក្យសម្តីគ្នារហូតឈានទៅដល់បេីកឆាកប្រយុទ្ធគ្នាទៅវិញទៅមក តែមិនមានមនុស្សរបួសនោះទេគ្រាន់តែខូចខាតម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GM 3397 ។ ភ្លាមនោះកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យកំពុងល្បាតក៏បង្ក្រាបឃាត់ខ្លួនបានភ្លាមៗតែម្តង។
បច្ចុបន្នជនសង្ស័យត្រូវបាននាំយកទៅសាកសួរនៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនីតិវិធី៕
ដោយ៖សុខាសែនជ័យ