ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនក្មេងទំនេីង១៥នាក់ក្រោយវាយគ្នាទៅវិញទៅមក

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបឃាត់ខ្លួនក្មេងទំនេីងពីរក្រុមសរុប១៥នាក់ក្រោយពួកគេប្រដាប់ទៅដោយដុំថ្ម​ ដំបង កាំបិត​ បានបេីកឆាកប្រយុទ្ធគ្នាតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យកាលពីវេលាម៉ោង១០យប់​ ថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០២៤​ នៅផ្លូវបេតុង​ ភូមិជង្រុក​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញក្មេងទំនេីងមួយក្រុមមានគ្នា៦នាក់​ កំពុងអង្គុយជុំគ្នាហូបប្រហិតចៀន​ បន្ទាប់មកស្រាប់តែមានក្មេងទំនេីងមួយក្រុមទៀតមានគ្នា៩នាក់ដេីរមកសំដៅភាគីម្ខាងទៀតដោយប្រដាប់ដោយដុំ​ថ្ម​ កាំបិត​ ។ 

ប្រភពដដែលបានបន្តថា​ បន្ទាប់មកភាគីទាំងសងខាងក៏បានទាស់ពាក្យសម្តីគ្នារហូតឈានទៅដល់បេីកឆាកប្រយុទ្ធគ្នាទៅវិញទៅមក​ តែមិនមានមនុស្សរបួសនោះទេគ្រាន់តែខូចខាតម៉ូតូមួយគ្រឿង​ ម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GM 3397​ ។ ភ្លាមនោះកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យកំពុងល្បាតក៏បង្ក្រាបឃាត់ខ្លួនបានភ្លាមៗតែម្តង។ 

បច្ចុបន្នជនសង្ស័យត្រូវបាននាំយកទៅសាកសួរនៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖