ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- រដ្ឋាភិបាលនីរទេសជារដ្ឋាភិបាលខុសច្បាប់ = គ្មានប្រទេសណាទទួលស្គាល់និងឲ្យទឹកដីខ្លួនឲ្យធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ក្នុងប្រទេសទេ។

២- សហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនកោះប្រជុំ = មានន័យថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។

៣- កង់ប្រវត្តិសាស្ត្រចេះតែវិលទៅមុខ = អត់មានវិលថយក្រោយទេ?

៤- ថាសមាជក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជានឹងបន្តទៅទៀត = មួយដងបាន១០០នាក់ ២ដងបាន១០០នាក់ ៣ដងបាន១០០នាក់?

៥- ក្រុមឧទ្ទាមក្រៅច្បាប់ចូលដល់ដំណាក់កាលផ្សងព្រេង = ផ្សងព្រេងយកអសនៈកម្ពុជានៅអ.ស.ប ចរចាជាមួយរាជរដ្ឋាភិបាលកម្ពុជាកំពុងកាន់អំណាច បង្កើតរដ្ឋាភិបាលនីរទេសឬរដ្ឋាភិបាលស្រមោល បង្កើតSNC ដូចនៅទវឆ្នាំ៨០?

៦- ជាប់គុកដាក់នៅកន្លែងណាក៏នៅតែជាប់គុកដូចគ្នាដែរ = ការដាក់ទណ្ឌិតនិងជនជាប់ចោទនៅគុកណាក៏គុកដូចគ្នា បើមិនចង់លំបាកមានតែកុំឲ្យជាប់គុក។

៧- ការមិនអនុវត្តតាមសាលក្រមតុលាការ = គឺជាការប្រឆាំងតុលាការ។

៨- ការបង់ពន្ធឬមិនបង់ពន្ធ = ត្រូវពិនិត្យខ្លឹមសារច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល?

៩- ក្នុងរបបប្រជាធិបតេយ្យនិងបោះឆ្នោតតាមសមាមាត្រ = គណបក្សណាឈ្នះឆ្នោត គណបក្សនោះដឹកនាំប្រទេស ។

១០- ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ = គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតនិងជាអ្នកដឹកនាំប្រទេសមិនមែនត្រកូលហ៊ុនទេ ៕

ដោយ ៖ សិលា


ចែករំលែក៖