ព័ត៌មានទាន់ហេតុការណ៍៖

អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ​៖​ អនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២)។ 

ជាក់ស្ដែង​នៅក្នុងនោះកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ​ រួមមាន​ដូចខាងក្រោម​៖

១.ផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ សរុបចំនួន៨៨៧នាក់ (ផ្តល់ឡើងវិញ ចំនួន៧៣០នាក់ និងផ្តល់ថ្មីចំនួន១៥៧នាក់។

២.ផ្តល់សៀវភៅស្នាក់នៅថ្មី​  ២៥គ្រួសារ និងទុតិយតាសៀវភៅស្នាក់នៅ​  ​៥៥គ្រួសារ, ផ្តល់សៀវភៅគ្រួសារថ្មី​  ២៥គ្រួសារ និងទុតិយតាសៀវភៅគ្រួសារ​  ១៣គ្រួសារ។ 

គួរជម្រាបជូនថា​ ជារៀង​រាល់​ថ្ងៃ​កម្លាំងសមត្ថកិច្ច​អធិការដ្ឋាននគរបាលខណ្ឌទាំង១៤​ នៃស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​ បានចាត់ឱ្យ​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនៅតាមបណ្ដាអធិការដ្ឋាននគរបាលខណ្ឌរបស់ខ្លួន សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ ចុះធ្វើផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព (ផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន,បារីអេលិច​ត្រូនិច(បារីវ៉ែប) និងបញ្ហាក្មេងទំនើង) ដល់ប្រជាពលរដ្ឋផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖