ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ទូច សុខៈ ៖ អាជ្ញាធរកម្ពុជា និងនគរបាលចិនរំដោះប្អូនស្រីរងគ្រោះបានហើយ និងនាំមកដល់ការិយាល័យនគរបាលចិនដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា និងនគរបាលចិនរំដោះប្អូនស្រីរងគ្រោះបានហើយ និងនាំមកដល់ការិយាល័យនគរបាលចិនដោយសុវត្ថិភាព។ នេះជាការបញ្ជាក់ពីលោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ លើផេកផ្លូវការរបស់លោកផ្ទាល់។ 

លោកបណ្ឌិត ទូច សុខៈ បានបញ្ជាក់ថា ៖ បន្ទាប់ពីប្រមូលព័ត៌មានជុំពីប្អូនស្រី ក្នុងនាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឯឧ/ឧប អភិសន្តិបណ្ឌិត ស សុខា បានចាត់នីតិវិធីនិងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ព្រមទាំងស្ថានទូតយ៉ាងបន្ទាន់បំផុត។ ត្រឹមតែជាង១ម៉ោង ទូតកម្ពុជានិងចិន បានទាក់ទងទៅកាន់ប្អូនស្រី ដើម្បីឈានទៅរំដោះចេញពីបន្ទប់មួយនៅក្នុងប្រទេសចិន ៕

ដោយ ៖ សិលា


ចែករំលែក៖