ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ជិះរថយន្តឡើងលើស្ពាន ជ្រោយចង្វាលោតទឹកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បើករថយន្តមួយគ្រឿងម៉ាកTOYOTA Prius  ឡើងមកលើស្ពានជ្រោយចង្វា ហេីយលោតទៅក្នុងទឹកសម្លាប់ខ្លួនបានសម្រេចដោយពុំទាន់ដឹងមូលហេតុ បន្សល់ទុករថយន្តលើស្ពាន ។ 

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៣ទៀបភ្លឺឈានចូល ថ្ងៃទី ២១ខែតុលាឆ្នាំ ២០២៤ លើស្ពានជ្រោយចង្វា ស្ថិតក្នងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក toyota prius ពណ៌សពាក់ផ្លាកលេខភ្នំពេញ2CA-4950បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបបណ្ដាយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីកើតមកលិច សំដៅឡើងស្ពានជ្រោយចង្វាលុះបើកមកដល់ពាក់កណ្ដាលស្ពានស្រាប់តែនារីជាអ្នកបើករថយន្តបានឈប់លើស្ពានរួចបើកទ្វាររថយន្តលោតចូលក្នុងទន្លេ បន្សល់ទុករថយន្តមួយគ្រឿងនៅលើស្ពាន ភ្លាមៗអ្នកធើ្វដំណើរតាមផ្លូវបាន រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកកន្លែងកើតហេតុ ។ 

ក្រោយពេលកើតហេតុសមត្ថកិច្ចបានយករថយន្តរក្សាទុកនៅ អធិការនគរបាលខណ្ឌជ្រោយចង្វា ធើ្វការស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយករថយន្តត្រឡប់ទៅវិញ ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖