ព័ត៌មានទាន់ហេតុការណ៍៖

អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បន្តពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្ត​របស់​ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ដោយ​អនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានបន្តពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) ។ 

ជាក់ស្ដែង​នៅក្នុងនោះកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤​ម្សិលមិញនេះ​ មានដូចខាងក្រោម​៖

១.ផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ សរុបចំនួន៨៣១នាក់ (ផ្តល់ឡើងវិញ ចំនួន៧២៤នាក់ និងផ្តល់ថ្មីចំនួន១០៧នាក់។

២. ផ្តល់សៀវភៅស្នាក់នៅថ្មី​  ១៣គ្រួសារ និងទុតិយតាសៀវភៅស្នាក់នៅ​  ​៦៧គ្រួសារ, ផ្តល់សៀវភៅគ្រួសារថ្មី​  ២៥គ្រួសារ និងទុតិយតាសៀវភៅគ្រួសារ​  ៤០គ្រួសារ។ 

សូមជម្រាបជូនដែរថា៖​ កាលពីថ្ងៃទី​២១​ ខែតុលា​ថ្មីៗ​នេះ​ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) រួមមាន​៖

១.ផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ សរុបចំនួន៤១៦នាក់ (ផ្តល់ឡើងវិញ ចំនួន៣៤៦នាក់ និងផ្តល់ថ្មីចំនួន៧០នាក់។

២. ផ្តល់សៀវភៅស្នាក់នៅថ្មី​  ១៦គ្រួសារ និងទុតិយតាសៀវភៅស្នាក់នៅ​  ​៧៩គ្រួសារ, ផ្តល់សៀវភៅគ្រួសារថ្មី​  ២៨គ្រួសារ និងទុតិយតាសៀវភៅគ្រួសារ​  ៤៩គ្រួសារ៕

ដោយ​៖ តារា​


ចែករំលែក៖