ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានបន្តពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) ។
ជាក់ស្ដែងនៅក្នុងនោះកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ មានដូចខាងក្រោម៖
១.ផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ សរុបចំនួន៨៣១នាក់ (ផ្តល់ឡើងវិញ ចំនួន៧២៤នាក់ និងផ្តល់ថ្មីចំនួន១០៧នាក់។
២. ផ្តល់សៀវភៅស្នាក់នៅថ្មី ១៣គ្រួសារ និងទុតិយតាសៀវភៅស្នាក់នៅ ៦៧គ្រួសារ, ផ្តល់សៀវភៅគ្រួសារថ្មី ២៥គ្រួសារ និងទុតិយតាសៀវភៅគ្រួសារ ៤០គ្រួសារ។
សូមជម្រាបជូនដែរថា៖ កាលពីថ្ងៃទី២១ ខែតុលាថ្មីៗនេះ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) រួមមាន៖
១.ផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ សរុបចំនួន៤១៦នាក់ (ផ្តល់ឡើងវិញ ចំនួន៣៤៦នាក់ និងផ្តល់ថ្មីចំនួន៧០នាក់។
២. ផ្តល់សៀវភៅស្នាក់នៅថ្មី ១៦គ្រួសារ និងទុតិយតាសៀវភៅស្នាក់នៅ ៧៩គ្រួសារ, ផ្តល់សៀវភៅគ្រួសារថ្មី ២៨គ្រួសារ និងទុតិយតាសៀវភៅគ្រួសារ ៤៩គ្រួសារ៕
ដោយ៖ តារា