ព័ត៌មានទាន់ហេតុការណ៍៖

ឱកាសការងារជាង ៣ម៉ឺនកន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០ នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារ និងសាធារណជន

ចែករំលែក៖

ភ្នំពេញ​៖​ ឱកាសការងារជាង ៣ម៉ឺនកន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០ នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារ និងសាធារណជននៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិដ៏ធំជាងគេប្រចាំឆ្នាំដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ នៅអាគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។

ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ត្រូវបានសហការរៀបចំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា និងមូលនិធិអភិវឌ្ឍន៍ជំនាញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ និងដៃគូពាក់ព័ន្ធជាច្រើនទៀត។

សូម ក្មួយៗ និងប្អូនៗដែលជាយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារ និងសាធារណជនទូទៅ សូមទៅចូលរួមទស្សនាពិព័រណ៍ការងារដ៏ធំនេះឱ្យបានច្រើនកុះករដើម្បីស្វែងយល់ពីទីផ្សារការងាររបស់កម្ពុជាដែលកំពុងមានតម្រូវការយ៉ាងច្រើនសម្បូរបែប និង កុំភ្លេចរៀបចំ ប្រវត្តិរូបសង្ខេប(CV) ឱ្យបានច្រើន ដើម្បីចូលរួមដាក់ពាក្យស្វែងរកការងារទៅតាមជំនាញរៀងៗខ្លួន។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ លេខ Call Center របស់ក្រសួងការងារ 1297 ឬ 1286៕

ដោយ៖ តារា


ចែករំលែក៖