ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាព ៦៥,៨៥% ហើយ គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២៤នេះ

ចែករំលែក៖

ខេត្ត​កោះកុង​៖​ ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ នៅព្រលប់​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) មានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ 

ផ្លូវនេះនឹងធ្វើឱ្យប្រសើរឡើងទាំងសុវត្ថិភាពនៃការធ្វើចរាចរណ៍ទៅមករបស់អ្នកដំណើរ កាត់បន្ថយពេលវេលា និងថ្លៃធ្វើដំណើរនិងដឹកជញ្ជូន ជំរុញសក្តានុពលតំបន់ទេសចរណ៍ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសជាមួយប្រទេសថៃ។

សូមបញ្ជាក់ជូនជ្រាបថា ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ បានបង្កើនសកម្មភាពរបស់ខ្លួនយ៉ាងមមាញឹក ខណៈដែលភ្លៀងនៅតំបន់នោះក៏បានថមថយ ដែលផ្តល់ឱកាសសម្រាប់ការងារការដ្ឋាន។ បើគ្មានការប្រែប្រួលទេ ការងារអ៊ុត AC នឹងត្រូវបញ្ចប់នៅរដូវប្រាំង ឆ្នាំ២០២៥ខាងមុខនេះហើយ។

គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាព ៦៥,៨៥% ហើយ គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២៤នេះ៕

ដោយ​៖ តារា


ចែករំលែក៖