ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១០១នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣២ករណីទូទាំងប្រទេសថ្ងៃទី២៤​ តុលានេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ជនសង្ស័យចំនួន ១០១នាក់ (ស្រី ៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣២ករណី ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ១០១នាក់ រួមមាន៖​ ជួញដូរ ៣ករណី ឃាត់ ១៣នាក់(ស្រី ១នាក់),ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ២០នាក់(ស្រី ១នាក់),ប្រើប្រាស់ ១៥ករណី ឃាត់ ៦៨នាក់(ស្រី ៤នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែតុលា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ២៩៣,៨៩ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ៨អង្គភាព 

*១ / មន្ទីរ៖ ប្រើប្រាស់ ៣ករណី ឃាត់ ៩នាក់។

*២ / កំពង់ធំ៖ រក្សាទុក ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣៩នាក់ ស្រី ៣នាក់ ចាប់យកIce ២,៥៣ក្រាម។

*៣ / កំពត៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,២៩ក្រាម។

*៤ / កណ្តាល៖ ជួញដូរ ២ករណី ឃាត់ ១២នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៣១,៣៥ក្រាម។

*៥ / រាជធានីភ្នំពេញ៖ រក្សាទុក ៦ករណី ឃាត់ ៩នាក់ ស្រី ១នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ១១នាក់ ស្រី ១នាក់ ចាប់យកIce ២៧,៥០ក្រាម។

*៦ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៩ក្រាម។

*៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់។

*៨ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៩៣ក្រាម។

ដោយឡែកកម្លាំង​កងរាជអាវុធហត្ថខេត្ត​ ២អង្គភាព

*១ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៥៤ក្រាម។

*២ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៧,៦៦ក្រាម៕

ដោយ​៖តារា​


ចែករំលែក៖