ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping អញ្ជើញចូលរួមកិច្ចប្រជុំសន្ទនាថ្នាក់ដឹកនាំ “ BRICS បូក” ព្រមទាំងថ្លែងសន្ទរកថាគន្លឹះ

ចែករំលែក៖

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២៤ ខែតុលាតាមម៉ោងក្នុងតំបន់ លោក Xi Jinping  ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំសន្ទនាថ្នាក់ដឹកនាំ “  BRICS បូក ”  ដែលបើកធ្វើនៅក្រុងKazan ប្រទេសរុស្ស៊ី    លោកបានអញ្ជើញថ្លែងសន្ទរកថាគន្លឹះក្រោមចំណងជើងថា « ប្រមូលផ្តុំកម្លាំងចលករដ៏ខ្លាំងក្លានៃ “សកលខាងត្បូង”  រួមគ្នាជំរុញការកសាងសហគមន៍រួមជោគវាសនារបស់មនុស្សជាតិ»។

     គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping  បានលើកឡើងថា ការងើបឡើងជាក្រុមនៃប្រទេសសកលខាងត្បូង ជានិមិត្តសញ្ញាដ៏ច្បាស់លាស់នៃការប្រែប្រួលនិម្មបនកម្មនៃសកលលោក។  ការដែលប្រទេសសកលខាងត្បូងឆ្ពោះទៅរកទំនើបកម្ម ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រពិភពលោកផង  ហើយក៏ជាហេតុការណ៍ដ៏អស្ចារ្យដែលមិនធ្លាប់មានក្នុងដំណើរការអរិយធម៌នៃមនុស្សជាតិផងដែរ ។ ព្រមជាមួយគ្នានេះ សន្តិភាពនិងវឌ្ឍនភាពសកលនៅតែប្រឈមនឹងបញ្ហាដ៏ម៉ឺងម៉ាត់  មាគ៌ាស្តារឡើងវិញនៃសកលខាងត្បូងមិនងាយស្រួលឡើយ។ ក្នុងនាមជាក្រុមឈានមុខនៃសកលខាងត្បូង     BRICS បូក ”  គួរបង្ហាញពីតម្រិះប្រាជ្ញានិងកម្លាំងជាសមូហភាព  ដើម្បីរ៉ាប់រងទំនួលខុសត្រូវជាសំខាន់ក្នុងការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

 គេហទំព័រ «CCFR China state-controlled media » លោកXiJinpingបានសង្កត់ធ្ងន់ថា យើងត្រូវស្តារការអភិវឌ្ឍឡើងវិញ ដើម្បីសម្រេចបាននូវភាពរុងរឿងជាទូទៅ។យើងត្រូវធ្វើជាកម្លាំងដ៏រឹងមាំនៃការអភិវឌ្ឍរួម ចូលរួមយ៉ាងសកម្មនិងដឹកនាំកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសេដ្ឋកិច្ចសកល ព្រមទាំងជំរុញការចាត់ទុកការអភិវឌ្ឍជាស្នូលក្នុងរបៀវារៈសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ។៣ឆ្នាំបន្ទាប់ពីការលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល យើងបានបំផុសឱ្យមានការវិនិយោគប្រាក់ទុនអភិវឌ្ឍន៍ក្នុងទំហំជិត២០ប៊ីលានដុល្លារអាមេរិក ត្រូវជាជាង១១០០គម្រោង។មជ្ឈមណ្ឌលសម្ព័ន្ធភាពវៃឆ្លាតសិប្បនិមិត្តផ្នែកឧស្សាហកម្មនិងកម្មន្តសាលត្រូវបានបង្កើតឡើងទីក្រុងសៀងហៃ ភាគីចិននឹងកសាងវេទិកាសហប្រតិបត្តិការតាមអនឡាញស្តីពី “ពន្ធគយវៃឆ្លាត”សកលនិងមជ្ឈមណ្ឌលគំរូផ្នែកគយរបស់ប្រទេសBRICS ហើយស្វាគមន៍ប្រទេសនានាចូលរួមយ៉ាងសកម្ម។

គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានគូសបញ្ជាក់ថា យើងត្រូវតែរួមគ្នាអភិវឌ្ឍអរិយធម៌និងសម្រេចបាននូវភាពពិពិធកម្មនិងភាពសុខដុមរមនា ។ យើងត្រូវធ្វើជាកម្លាំងចលករសម្រាប់ការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក បង្កើនការប្រាស្រ័យទាក់ទង និងការសន្ទនា និងគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រកាន់យកនូវមាគ៌ាទំនើបភាវូបនីយកម្មដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន។ ប្រទេសចិននឹងនាំមុខក្នុងការបង្កើតសម្ព័ន្ធសហប្រតិបត្តិការ ធនាគារគំនិតសកលខាងត្បូង ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជននិប្រជាជននិងការរៀនសូត្របទពិសោធអភិបាលកិច្ចជាតិទៅវិញទៅមក៕

ដោយ ៖ សិលា


ចែករំលែក៖