ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់បានរិះគន់ក្រុមប្រឹក្សាសន្តិសុខថាគ្មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជម្លោះនៅមជ្ឈិមបូព៌ា​

ចែករំលែក៖

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃទី២៤ ខែតុលា បានរិះគន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះការបរាជ័យក្នុងការដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា។

ថ្លែងក្នុងជំនួបជាមួយថ្នាក់ដឹកនាំ ខណៈចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS នៅរុស្ស៊ី លោកប្រធានាធិបតី Pezeshkian បានសង្កត់ធ្ងន់ថា៖ «អណ្តាតភ្លើងនៃសង្គ្រាមនៅតែឆាបឆេះនៅតំបន់ Gaza Strip របស់ប៉ាឡេស្ទីន និងទីក្រុងលីបង់… ស្ថាប័នអន្តរជាតិ… ដឹកនាំដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលលើកកម្ពស់សន្តិភាព និងសន្តិសុខអន្តរជាតិ ខ្វះប្រសិទ្ធភាពចាំបាច់ក្នុងការពន្លត់ភ្លើងនៃវិបត្តិនេះ”។
លោក Pezeshkian ក៏បានថ្កោលទោសអ៊ីស្រាអែលចំពោះការរំលោភលើ “បន្ទាត់ក្រហម” នៃប្រទេសជាច្រើនផ្សេងទៀត និង “បង្កើតរលកថ្មីនៃអំពើហិង្សា និងអំពើភេរវកម្ម”។
ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅតំបន់ហ្គាហ្សាមក អ៊ីរ៉ង់បានរិះគន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា អសកម្ម និងគ្មានប្រសិទ្ធភាពក្នុងការបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា។
បច្ចុប្បន្ននេះ សាធារណរដ្ឋឥស្លាមកំពុងធ្វើយុទ្ធនាការការទូតខ្លាំងមួយដើម្បីបង្កើតបទឈប់បាញ់ទាំងនៅហ្គាហ្សា និងលីបង់៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN


ចែករំលែក៖