ព័ត៌មានទាន់ហេតុការណ៍៖

ឱ្យតែយ៉ាងនេះតើសុខភាពពលរដ្ឋប្រឈមអ្វីខ្លះ ! ទីតាំងផលិតប្រហុក-ផ្អករកឃើញថាគ្មានអនាម័យ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ មន្ត្រីអធិការកិច្ច ម្ហូប អាហារ នៃ សាខា ក.ប.ប ខេត្តបាត់ដំបង សហការជាមួយមន្ត្រីមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ មន្ត្រី មន្ទីរពាណិជ្ជកម្ម និង អាជ្ញាធរដែនដី កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៤ បានចុះត្រួតពិនិត្យទីតាំងផលិត ប្រហុក-ផ្អក មួយកន្លែងនៅផ្សារប្រហុក ក្នុងភូមិ ព្រែកតា ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ការចុះត្រួតពិនិត្យទីតាំងនេះ មន្ត្រីជំនាញបាននាំយក រថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារដើម្បីធ្វើការវិភាគ បឋមនៅនឹងកន្លែង ផងដែរ ដោយពិនិត្យផ្តោតសំខាន់លើ ការ ប្រើប្រាស់សារធាតុគីមី ហាមឃាត់ អនាម័យ ទូទៅ នៃកន្លែងផលិត កន្លែងស្តុក ច្រវាក់ផលិតកម្មវត្ថុធាតុដើម និង ផលិតផល សម្រេចផងដែរ ។

ក្រោយ ការ ត្រួតពិនិត្យ ទីតាំង ផលិត ប្រហុក ផ្អក មួយ កន្លែង រួច មក មន្ត្រី អធិការកិច្ច បានរកឃើញថាការផលិត ពុំទាន់មានច្បាប់អនុញ្ញាតប្រកបអាជីវកម្មនៅឡើយ ។

ការផលិតកែច្នៃ វេចខ្ចប់មិនទាន់បានសមស្របតាម លក្ខខណ្ឌ តម្រូវផ្នែកអនាម័យ ។

ទីតាំងផលិតមិនទាន់សមស្រប និង គ្មានអនាម័យ ។ ផលិតផល ពុំទាន់អនុវត្តបានតាមលក្ខខណ្ឌនៃការវេចខ្ចប់ ។ 

មន្ត្រីជំនាញបានអប់រំណែនាំដល់ម្ចាស់អាជីវកម្មមកឱ្យ កែតម្រូវ នូវចំណុចខ្វះខាត ដែលមន្ត្រីជំនាញបានរកឃើញ និងបានណែនាំអំពីលក្ខខណ្ឌតម្រូវមួយចំនួនពាក់ព័ន្ធ នឹង ការផលិត ម្ហូបអាហារដើម្បីឱ្យមានសុវត្ថិភាពសម្រាប់អ្នក បរិភោគ ៕

ដោយ ៖ សិលា


ចែករំលែក៖