ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកលេីសចំណុះធ្ងន់ពេកក្រឡាប់ផ្ងោរជើងចាក់បន្លែរាយពេញផ្លូវ២១៧

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកបន្លែមួយគ្រឿងបានក្រឡាប់ផ្ងារជេីងចាក់បន្លែរាយពេញផ្លូវ បង្កការភ្ញាក់ផ្អេីលកាលពីរវេលាម៉ោង៤និង១៩នាទីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្ដាយផ្លូវ២១៧ ភូមិស្រុកចេក សង្កាត់ជេីងឯក ខណ្ឌដង្កោ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញបុរសម្នាក់បើករថយន្តហុីយ៉ាន់ដាយ ពាក់ផ្លាកលេខភ្នំពេញ3A-0279 ដឹកបន្លែ សង្ស័យថាលេីសចំណុះ បេីកតាមបណ្តោយផ្លូវ២១៧ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែក្រឡាប់ផ្ងារជេីងចាក់បន្លែរាយប៉ាយពេញផ្លូវ តែសំណាងល្អមិនបង្កឲ្យមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អ្នកដទៃ គ្រាន់តែរងការខូចខាតតែបន្លែនិងរថយន្តប៉ុណ្ណោះ ។ 

    ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុដោយពិនិត្យឃើញថាមិនមានប៉ះពាល់ដល់សម្បត្តិឯកជននិងសម្បត្តិសាធារណៈ សមត្ថកិច្ចក៏សម្រេចឲ្យម្ចាស់រថយន្តប្រមូលទំនិញចេញពីផ្លូវឲ្យបានឆាប់រហ័សដើម្បីកុំឲ្យកកស្ទះចរាចរណ៍ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ រួចសមត្ថកិច្ចក៏បានប្រគល់រថយន្តឲ្យម្ចាស់ស្ទួចយកជួសជុលដោយខ្លួនឯង៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖