ព័ត៌មានទាន់ហេតុការណ៍៖

កងអាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យ០៥នាក់ពាក់ព័ន្ធករណីប្រើប្រាស់និងចែកចាយនូវសារធាតុញៀនដោយខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១០:០៥នាទី ថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៤ នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន កម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន បានចាប់ខ្លួនជនសង្ស័យចំនួន០៥នាក់ ដែលពាក់ព័ន្ធករណីដឹកជញ្ជូន ចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀន ។

ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖

ទី១.ឈ្មោះ គង់ ចាន់រតនៈវង្ស  ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ លាងម៉ូតូ រស់នៅភូមិពាណិជ្ជកម្ម  សង្កាត់រកាធំ ក្រុង ច្បារមន។

ទី២.ឈ្មោះ ហួរ គីមម៉េង  ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិរំលង  សង្កាត់សុព័រទេព ក្រុងច្បារមន។

ទី៣.ឈ្មោះ នុយ ភារះ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ លាងម៉ូតូ រស់នៅភូមិ បុរីកម្មករ សង្កាត់ រកាធំ ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ។

ទី៤.ឈ្មោះ ឆុម គុណវឌ្ឍន៏ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ លាងម៉ូតូ រស់នៅភូមិ ត្រពាំងលើក សង្កាត់ រកាធំ ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ ។

ទី៥.ឈ្មោះ កែវ ណេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ លាងម៉ូតូ រស់នៅភូមិ ពេជ្រមុន្នី ឃុំ ពេជ្រមុន្នី ស្រុក គងពិសី ខេត្តកំពង់ស្ពឺ។ 

វត្ថុតាងដកហូតរួមមាន៖ ម៉ូតូចំនួន៣គ្រឿង និងក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៤កញ្ចប់ (តូច ១១កញ្ចប់,ធំ៣កញ្ចប់)។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តុះអាសន្នរង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖