ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ផ្ញើលិខិតអបអរសាទរចំពោះលោក Chapo ប្រធានាធិបតីជាប់ឆ្នោតថ្មីនៃម៉ូសំប៊ិក

ចែករំលែក៖

    អន្តរជាតិ ៖ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២៦ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះលោក Daniel Francisco Chapo ដែលបានជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋម៉ូសំប៊ិក ។

    គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានលើកឡើងថា  ចិននិងម៉ូសំប៊ិកមានចំណងមិត្តភាពប្រពៃណី។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ទទួលបានសមទ្ធិផលនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងច្រើនសន្ធឹក បានគាំទ្រគ្នាយ៉ាងម៉ឺងម៉ាត់ក្នុងបញ្ហាធំសំខាន់ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរវាងគ្នា។ ខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងម៉ូសំប៊ិក មានឆន្ទៈខិតខំរួមជាមួយលោក ចាត់ទុកការអនុវត្តសមិទ្ធផលនៃកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាចិន-អាហ្វ្រិកជាឱកាស ផ្សព្វផ្សាយមេត្រីភាពប្រពៃណី ជំរុញឱ្យកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ   ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរីកចម្រើនដោយឥតឈប់ឈរ ដើម្បីផ្តល់ផលកាន់តែល្អដល់ប្រជាជននៃប្រទេសទាំងពីរ៕

ដោយ ៖ សិលា


ចែករំលែក៖