ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ០២នាក់​ ខណៈប្រើកាំបិតខ្វែវ​ និងកាំបិតបុ័ងតោ​ ដេញកាប់ជនរងគ្រោះ០២នាក់ និងកាប់ម៉ូតូពីរគ្រឿងបណ្ដាលឱ្យខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌទួលគោក​ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២៤នេះថា​ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​​ បានឃាត់ខ្លួនជនសង្ស័យ​ ០២នាក់ជាក់ស្ដែង​ ពីបទហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា(ក្រុមក្មេងទំនើង០១ក្រុមមានគ្នាប្រហែល២០នាក់កាន់កាំបិតខ្វែវ១ដើមនិងកាំបិតបុ័ងតោ១ដើមដេញកាប់ជនរងគ្រោះ០២នាក់ និងកាប់ម៉ូតូជនរងគ្រោះបណ្ដាលឲ្យខូចខាតម៉ូតូ០២គ្រឿងស្ទើរទាំងស្រុង)កើតហេតុនៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ ។

     លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ បានឱ្យដឹងទៀតថា​ កាលពីថ្ងៃទី២៦​ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២០​ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្ដែងពីបទហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា(ក្រុមក្មេងទំនើង០១ក្រុមមានគ្នាប្រហែល២០នាក់កាន់កាំបិតខ្វែវ១ដើមនិងកាំបិតបុ័ងតោ១ដើមដេញកាប់ជនរងគ្រោះ០២នាក់និងកាប់ម៉ូតូជនរងគ្រោះបណ្ដាលឲ្យខូចខាតម៉ូតូ០២គ្រឿងស្ទើរទាំងស្រុង) ប្រព្រឹត្តនៅចំណុចមុខផ្ទះ២៧D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

     ជនសង្ស័យទី១-ឈ្មោះ ខន សុវណ្ណារាជ ហៅ រាជ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១០ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ១២៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។​ និងទី២-ឈ្មោះ សំ  ហួរឡាយ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៩A វិទ្យាល័យបញ្ញាសាស្រ្តា ស្នាក់នៅផ្ទះលេខ៤៩ ផ្លូវលេខ៣៧៩ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 វត្ថុតាងចាប់យករួមមាន៖​ ១-កាំបិតខ្វែវដងដែកចំនួន០១ (ចាប់យកពីឈ្មោះ ខន សុវណ្ណារាជ ហៅ រាជ) , ទូរស័ព្ទដៃ០១គ្រឿងម៉ាក I phone 11ពណ៌ស ប្រើស៊ីមកាតលេខ និងម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ស៊េរី2024 ពាក់ផ្លាកលេខ ភ្នំពេញ 1KU-3390 (ចាប់យកពីឈ្មោះ សំ  ហួរឡាយ ) ។

   យោងតាម​សមត្ថកិច្ច​ត្រួតពិនិត្យទីកន្លែងកើតហេតុរកឃើញវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាក OPPO A55 ពណ៌ខ្មៅ ប្រើស៊ីមកាតលេខ: (ជារបស់ជនសង្ស័យឈ្មោះ ខន សុវណ្ណារាជ ហៅ រាជ ប្រើកាំបិតខ្វែវកាប់លើម៉ូតូរបស់ជនរងគ្រោះរួចជ្រុះនៅកន្លែងកើតហេតុ និងកាំបិតបុ័ងតោបាក់ដងចំនួន០១ (ជារបស់បក្ខពួកជនសង្ស័យខាងលើជ្រុះនៅកន្លែងកើតហេតុពេលធ្វើសកម្មភាពរួច) ។

   រីឯ​ជនរងគ្រោះពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២០ឆ្នាំ (ពុំទាន់មកដាក់ពាក្យបណ្ដឹង) ។

  សម្ភាររងការខូចខាតមាន៖​ ម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៌ខ្មៅ បែកចង្កៀងមុខនិងកុងទ័រ ទាំងស្រុង ។​ ម៉ូតូ០១គ្រឿងម៉ាក Suzuki Nex ពណ៌ក្រហម បែកកុងទ័រ និងបែកក្បាំងទាំងស្រុង។

     បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ តារា


ចែករំលែក៖