ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់​ដឹកនាំ​អគ្គស្នងការនគរបាលជាតិ​ បន្តយកចិត្តទុកដាក់លើមន្រ្តីដែលជាស្រ្តីក្រោយសម្រាលកូន​រួច

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​ តែង​តែ​​យកចិត្តទុកដាក់​ពី​មន្រ្តី​ថ្នាក់​ក្រោម​នៅពេលជួប​បញ្ហា​លំបាក​ ដូច​ជា​ មានជំងឺ​ប្រចាំកាយ មានជីវភាពខ្វះខាត​ ជាពិសេស​គឺមន្ត្រីនគរបាលជាស្រ្តី​ នៅពេលមានផ្ទៃពោះ​ ពេលសម្រាលកូនរួច​ លោកតែងតែ​ចាត់ឱ្យ​ក្រុមការងារ​ចុះយក​អំណោយ​ប្រគល់​ជូន​ក្រុមគ្រួសារ​ផងដែរ។ 

ជាក់ស្ដែង​លោកឧត្ដមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុប ផែនការ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤​ បានចាត់តំណាង​ លោកស្រីឧត្តមសេនីយ៍ត្រី ហួរ លីហេង​ អនុប្រធាននាយកដ្ឋាន រួមទាំងក្រុមការងារចុះសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ឯក សឿន វិច្ឆិកា ឋាន:​ នាយរងផ្នែក នៃការិយាល័យរដ្ឋបាល-សរុប ដែលកំពុងសម្រាលកូន​ នៅមន្ទីរពេទ្យសម្ភពណូប៊ែល។  

ក្នុងឱកាសនេះដែរ ក្រុមការងារក៏បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងទទួលបន្ទុកការងារសេនាធិការ លោកឧត្ដមសេនីយ៍ឯក សាស្រ្តាចារ្យ ស៊ូ សុផាន ប្រធានសេនាធិការដ្ឋាន និងលោកឧត្ដមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុប ផែនការ ព្រមទាំងបងប្អូនជាសហការីក្នុងអង្គភាពទាំងមូល ។ 

ជាចុងក្រោយក្រុមការងារ សូមជូនពរឲ្យលោកស្រីអនុសេនីយ៍ឯក សឿន វិច្ឆិកា និងកូន​ មានសុខភាពល្អ និងបាននាំយកថវិកាមួយចំនួនរបស់នាយកដ្ឋានផ្តល់ជូនដល់លោកស្រីផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖