អន្តរជាតិ ៖ នៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ រសៀលថ្ងៃទី២៩ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានរៀបចំពិធីបដិសណ្ឋារកិច្ចនៅឯសាលខាងជើងនៃវិមានសភាប្រជាជនក្រុងប៉េកាំងដើម្បីស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Stubb ប្រធានាធិបតីហ្វាំងឡង់នៅប្រទេសចិន។
គេហទំព័រ «CCFR China state-controlled media » គួរបញ្ជាក់ថា តមតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានរដ្ឋចិន លោកStubb ប្រធានាធិបតីហ្វាំងឡង់បានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ខែតុលានេះ៕
ដោយ ៖ សិលា