ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ ខេម ចាន់ ប៉ះជាមួយ សូត្រ ខេវិនខណៈដែល គឿម សុវណ្ណឌឿត ជួបរិទ្ធ អាទិត្យ នៅ TV5 Knock Out

ចែករំលែក៖

ភ្នំពេញ ៖ ការប្រកួតកីឡាប្រដាល់ ដណ្ដើមពានរង្វាន់ជើងឯក TV5 Knock Out Serie ទម្ងន់៥៤គីឡូក្រាមនៅសប្តាហ៍ ទី៨នេះ តម្រូវលើកីឡាករ ខេម ចាន់ មកពីក្លិបកងពលតូចទ័ពឆត្រយោង៩១១ ត្រូវប៉ះជាមួយ កីឡាករ សូត្រ ខេវិនមកពី ក្លិបបក្សីស្លាបដែកខណៈដែលកីឡាករ គឿម សុវណ្ណឌឿត មកពីក្លិបមោងប្ញស្សីមរតកគុនខ្មែរត្រូវជួបជាមួយ កីឡាកររិទ្ធ អាទិត្យ មកពីក្លិបអាណាចក្រគុនខ្មែរ នៅលើសង្វៀន TIFFY Arena នាល្ងាច ថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ ២០១៦នេះ ក្នុងជម្រុះដំណាក់កាលទី១ដើម្បីប្រជែង យកកៅអីសម្រាប់ដំណាក់កាលទី២បន្តទៀត ។

ជំនួបរវាង ខេម ចាន់ នឹង សូត្រ ខេវិននេះ ពួកគេពីមុនមកធ្លាប់ជួបគ្នាម្តងកាលពីថ្ងៃទី២៣ខែមេសា២០១៦ដែលក្នុងការជួប នោះកីឡាករ ខេម ចាន់ បានវាយចាញ់ សូត្រ ខេវិនដោយពិន្ទុ។ ដូច្នេះការជួប គ្នាលើកនេះជាឱកាសមួយសម្រាប់ ខេម ចាន់ សងសឹកជាមួយខេវិនផងដែរ។ ម្យ៉ាងវិញទៀតកម្មវិធីនេះតម្រូវឲ្យកីឡាករណាម្នាក់ដែលវាយចាញ់ដៃគូត្រូវចាកចេញពី កម្មវិធី ។

ក្រុមអ្នកវិភាគកីឡាប្រដាល់បានអះអាងថា ខេម ចាន់ ប្រហែលជាមិនអាចដណ្តើមយកកៅអីវគ្គជម្រុះជុំទី១ពីក្នុងដៃសូត្រ ខេវិន បានឡើយ ពីព្រោះ ខេវិន មានកាយសម្បទា ខ្ពស់ធ្វើឲ្យ ខេម ចាន់ ពិបាកវាយ។ តើ សូត្រ ខេវិន អាចបានឡើងទៅវគ្គបន្តឬក៏ ខេម ចាន់ ជាអ្នកមានសំណាងល្អ?

ដោយឡែកជំនួបរវាង កីឡាករ គឿម សុវណ្ណឌឿត នឹង រិទ្ធ អាទិត្យ ពួកគេមានល្បិចនិងបទពិសោធន៍លើរេញច្រើនដូចគ្នា ។ ប៉ុន្តែសុវណ្ណឌឿត គេជោកជាំ ជាមួយសង្វៀន ច្រើនជាង រិទ្ធ អាទិត្យ ប៉ុន្តែទោះជាយ៉ាងណា ការប្រកួតរបស់កីឡាករទាំង២នាក់នេះសុទ្ធតែត្រូវការឡើងទៅវគ្គ១៦នាក់រៀងៗខ្លួន ។ សម្រាប់ការប្រកួតរវាង គឿន សុវណ្ណឌឿត និង រិទ្ធ អាទិត្យ អាចចាត់ទុកថា ជាគូជក់ចិត្ត របស់ទស្សនិកជនមិនខានឡើយ ពីព្រោះ កីឡាករអាទិត្យវាយខ្លាំងមិនធម្មតាទេ ដោយគេអាចប្រើស្នៀតជង្គង់ កែង បាន ល្អគួរសម និយាយរួមពីរនាក់នេះ គឺត្រូវ មានការប្រយ័ត្នរៀងៗខ្លួន។

កម្មវិធីប្រកួតដណ្ដើមពានរង្វាន់ជើង ឯក TV5 Knock Out Serie ទម្ងន់៥៤គីឡូ ក្រាមនេះមានអ្នកប្រដាល់ចំនួន៣២នាក់បានឈានដល់វគ្គបញ្ចប់ជុំទី១ហើយ សម្រាប់សប្តាហ៍នេះ និងត្រូវបន្តការប្រកួតវគ្គទី២ដែលមានកីឡាករ១៦នាក់ដើម្បី ឆ្លងចូលវគ្គ៨នាក់ ដំណាក់កាលទី៣ជម្រុះ ទុកតែ៤នាក់ និងជុំទី៤ ទី៥ជាការប្រកួត ដំណាក់កាលពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ ៕ សារីម

IMG_6284

IMG_6278


ចែករំលែក៖