ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ ទៀត គឹមហេង នៅរួមរស់ជាមួយបាល់ទាត់មិនងាករេដដែល

ចែករំលែក៖

ភ្នំពេញ៖ ពិតណាស់ថា ការយល់ច្រឡំ ពាក្យសម្តីរវាងលោក ទៀត ចំរើន ឪពុក កីឡាករ ទៀត ចំរើន នឹងលោកនាយ ឧត្តមសេនីយ៍ សៅ សុខា បានធ្វើឲ្យប៉ះ ពាល់ដល់អារម្មណ៍ ទៀត គឺមហេង ខ្លាំង ណាស់ ប៉ុន្តែក្រោយពីធ្វើការសួរនាំគ្នារវាងតំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងឪពុកកីឡាករនេះជាសាធារណៈរួចមក កីឡាករ ទៀត គឹមហេង បានថ្លែងជា សាធារណៈថា ខ្លួននឹងបន្តរួមរស់ជាមួយក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម១៦ឆ្នាំដដែលដោយឥតងាករេអ្វីឡើយ ។

កីឡាករ ទៀត គឹមហេងបានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា ខ្លួននៅតែបន្តការហ្វឹកហាត់ជាមួយក្រុមរបស់ខ្លួនដដែល បើទោះបីជាមានការយល់ច្រឡំពាក្យសម្តីខ្លះៗរវាងឪពុកខ្លួននឹងប្រធានសហព័ន្ធ កីឡាបាល់ទាត់បានធ្វើឲ្យប៉ះពាល់ដល់ការហ្វឹកហាត់ក៏ដូចជាការសិក្សាបន្តិចបន្តួច ក៏ដោយ។ ជាមួយនឹងការប្តេជ្ញាចិត្តរបស់ កីឡាករ ទៀត គឹមហេង នេះដែរ លោក ម៉ៃតុលា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជានិងជាអ្នកនាំពាក្យសហព័ន្ធ បាននិយាយថា សហព័ន្ធក៏ដូចជាមជ្ឈ មណ្ឌលកីឡាបាល់ទាត់ទន្លេបាទីនៅតែស្វាគមន៍ប្អូន គឹមហេង ជានិច្ច មិនថាប្អូនសម្រេចចិត្តបែបណានោះទេ។ អ្នកនាំពាក្យ រូបនេះបានបញ្ជាក់បន្ថែមពីជំហររបស់ សហព័ន្ធខ្លួនថា លោកប្រធានសហព័ន្ធបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ របស់ប្អូនៗទាំងអស់គ្នាមិនថាយុវជនអាយុក្រោម១៦ឆ្នាំឬក៏ឈុតធំនោះទេ។ ទន្ទឹមនឹង ការលើកឡើងរបស់ លោក ម៉ៃ តុលា និង ការប្តេជ្ញាចិ្តរបស់កីឡាករ ទៀត គឹមហេង ខាងលើលោកទៀត ចំរើន បញ្ជាក់ថា សម្រាប់ខ្ញុំជាឪពុកតាមតែចិត្តរបស់កូនទាំងអស់ ពីព្រោះការមកស្នាក់នៅហ្វឹកហាត់ក្នុងមជ្ឈមណ្ឌលទន្លេបាទីនេះ គឺចិត្តរបស់កូនប្រុសខ្ញុំចង់ដោយខ្លួនឯងលោកជាឪពុក មិនបានបង្ខំអ្វីឡើយ។ ដូច្នេះបើកូនចង់រួមរស់បន្តការហ្វឹកហាត់ ជាមួយក្រុមបន្តទៀតឪពុកក៏មិនបង្ខំចិត្តកូនដែរ ។

គួររំលឹកថា ការយល់ច្រឡំពាក្យសម្តី រវាងថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់ កម្ពុជា នឹងឪពុក កីឡាករ ទៀត គឹមហេងត្រូវ បានបញ្ចប់ដោយការយោគយល់គ្នាក្រោមដំណោះស្រាយដោយសន្តិវិធី ក្នុងនោះ លោក ទៀត ចំរើន ក៏យល់ព្រមទទួលយក កំហុស ចំណែកឯលោកនាយឧត្តម សេនីយ៍ សៅ សុខា ក៏ធ្វើការសុំទោស ប្រសិនបើការនិយាយស្តីរបស់លោក ត្រូវបានអាណាព្យាបាលកីឡាករ U16 ថា លោកបានមាក់ងាយពួកគាត់មែននោះ ។ បញ្ហានេះត្រូវមជ្ឈដ្ឋាននានាអបអរសាទរ ចំពោះដំណោះស្រាយដោយសន្តិវិធី ដោយ ចាត់ទុកថា ភាគីទាំង២ ខាងលើបានថយក្រោយម្នាក់មួយជំហានដើម្បីចរចានិងស្វែងរកការពិតជាសាធារណៈ៕ សារីម

លោកទៀត ចំរើន -និងកូនប្រុស - Copy
សូមចុចអានបន្តទៀត ៖ រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងរងរបួសធ្ងន់២នាក់


ចែករំលែក៖