ភ្នំពេញ ៖ មនុស្ស២នាក់បានរងរបួសធ្ងន់បង្កឡើងដោយរថយន្តកុងតឺន័របើកបញ្ច្រាសទិសហើយធ្វើឲ្យរថយន្តកូរ៉េចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកពេញទំហឹងតែម្តង។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៦ នៅចំណុច ផ្លួវភ្នំពេញ-ហាណូយ កែងនឹងផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិត្រពាំង រាំង ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលើតហេតុគេឃើញមានរថយន្តមួយគ្រឿងជាប្រភេទរថយន្តកុងតឺន័រ ក្បាលពណ៌ ខ្មៅពាក់ស្លាកលេខភ្នំពេញ3C-9481 បើកបរដោយបុរសម្នាក់មានព្រូម្នាក់រួមដំណើរជា មួយបានធ្វើដំណើរក្នុងទិសដៅពីកើតទៅ លិចដោយបើកចេញពីផ្លួវលំក្នុងបំណងយករថយន្តទៅទុកនៅឃ្លាំងរបស់ក្រុមហ៊ុនម៉ែនសារុននៅម្ដុំសង្កាត់ព្រែកព្នៅ។ តែដោយសារតែអ្នកបើកបរមិនចង់វាងព្រោះផ្លូវឆ្ងាយក៏ បើកបញ្ច្រាសទិសតាមផ្លូវទំនប់កប់ស្រូវ។លុះពេលបើកឡើងបានបន្តិចស្រាប់តែមានរថយន្តកូរ៉េពណ៌សមួយគ្រឿងពាក់ស្លាក លេខភ្នំពេញ 2AG-7031 ដែលបើកដោយ បុរស២នាក់បើកតាមផ្លួវភ្នំពេញហាណូយ ក្នុងទិសដៅពីលិចទៅកើតហើយអ្នកបើកបរចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្ត កុងតឺន័រចំពីមុខបណ្ដាលឲ្យរថយន្តកូរ៉េខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។ ចំណែក អ្នកបើកបររងរបួសធ្ងន់ទាំង២នាក់ ហើយ ភ្លាមៗនោះអ្នកបើកបររថយន្តកុងតឺន័របើកបានទ្វាររថយន្តរត់គេចបាត់ស្រមោលនៅ សល់តែព្រូម្នាក់នៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅ ជិតនោះ រីឯរថយន្តទាំងទាំង២គ្រឿងត្រូវ បាននគរបាលចរាចរចុះមកវាស់វែងហើយយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ៕ តុង សីហា