ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ រក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពជូនថ្នាក់ដឹកនាំ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំដាក់ផែនការការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយរិទ្ធិនារីកម្ពុជា ដែលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបោះជុំរំប្រចាំ ឆ្នាំ២០២៤ នៃសមាគមន៍កាយរិទ្ធិនារីកម្ពុជានៅក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។

ក្នុងកិច្ចប្រជុំនាពេលនោះមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកលោកស្រី នាយ នាយរងការិយាល័យជំនាញទាំងអស់ លោកមេបញ្ជាការ មេបញ្ជាការរងទទួលសេនាធិការ វរសេនាតូចទាំង០២ លោកអធិការ អធិការរងទទួលសេនាធិការ និងអធិការរងទទួលការងារសន្តិសុខ នៃអធិការដ្ឋាននគរបាល ក្រុង/ស្រុកទាំង០៥ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាពេលនោះផងដែរ។

ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍បើកកិច្ចប្រជុំនិងបានដាក់ផែនការណ៍ដល់អស់លោក លោកស្រីស្នងការរង និងនាយ នាយរងការិយាល័យជំនាញព្រមទាំងលោកមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២ ព្រមទាំងលោកអធិការនគរបាលក្រុង/ស្រុកទាំង០៥ រៀបចំកងកម្លាំងនៅតាមបណ្តាអធិការក្រុងស្រុករបស់ខ្លួន ដើម្បីបញ្ចុះកម្លាំងទៅតាមចំណុចគោលដៅសំខាន់ៗ និងនៅតាមដងផ្លូវនិងទីកន្លែងក្នុងពិធីបោះជុំរំ ក្នុងនោះស្នងការដ្ឋាននគរបាលខេត្ត បានប្រើប្រាស់កម្លាំងសរុប ចំនួន៦៤៦នាក់ និងប្រើប្រាស់មធ្យោបាយរថយន្តគ្រប់ប្រភេទសំរាប់ចុះ ការពារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពជូនថ្នាក់ដឹកនាំប្រកបដោយសុវត្ថិភាព ៕ 

ប្រភព៖ ស្នងការនគរបាលខេត្តមណ្ឌលគិរី


ចែករំលែក៖