ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ការធ្វើកឋិនហែរទៅកម្ពុជាក្រោមជារឿងជំនឿសាសនា = ឯរឿងពុករលួយរបស់បុគ្គលមួយចំនួនជារឿងដោយឡែក។
២- អំពើបុណ្យនិងបាបជារឿងដោយឡែកពីគ្នា = មិនអាចយករឿងទាំង២មកលាយឡំគ្នាបានទេ?
៣- ជនណាប្រព្រឹត្តអំពើបុណ្យ បានទទួលបុណ្យកុសល = ជនណាប្រព្រឹត្តអំពើបាបបានទទួលបាបកម្ម។
៤- មិនអាចយកមន្ត្រីដែលប្រព្រឹត្តអំពើខិលខូចមកដាក់កំហុសលើមេដឹកនាំទេ = មន្ត្រីរាជការមានវិន័យនិងបទបញ្ជាផ្ទៃក្នុង បើធ្វើខុសសាម៉ីជនត្រូវទទួលខុសត្រូវខ្លួនឯង?
៥- បើមន្ត្រីរាជការធ្វើអំពើល្អ = នឹងត្រូវបានលើកសរសើ។
៦- ការនិយាយថាមន្ត្រីដែលធ្វើខុសហើយសុំអភ័យទោសគឺជាការបង្ហាញថាមេដឹកនាំអាក្រក់ = គ្រាន់តែជាការយល់ឃើញជាបុគ្គលប៉ុណ្ណោះ?
៧- ការដែលតុលាការចេញដីកាឃុំខ្លួនជនជាប់ចោទពីបទឆបោក = សរបញ្ជាក់ថាជាការអនុវត្តច្បាប់លើជនល្មើសច្បាប់ មិនមានពាក់ព័ន្ធការដឹកនាំទេ?
៨- ការប្រព្រឹត្តល្មើសច្បាប់មានលក្ខណៈខុសគ្នា = ការចាត់វិធានការណ៍ច្បាប់ក៏ខុសគ្នាដែរ មិនមែនជាស្តង់ដារ២ទេ?
៩- ថាកម្ពុជានៅក្រោមចិននិងយួន = អញ្ចឹងអាចថាបណ្តាប្រទេសនៅលើពិភពលោកនៅក្រោមសហរដ្ឋអាមេរិក?
១០- ការទស្សន៍ទាយថាបក្ខជនណាជាប់ឆ្នោតជាប្រធានាធិបតី = គឺពិតស្ថិតនៅលើឆន្ទៈប្រជាជនសហរដ្ឋអាមេរិក? ៕
ដោយ ៖ សិលា