ព័ត៌មានទាន់ហេតុការណ៍៖

សន្តិភាពនឹងកាន់តែមាននិរន្តរភាពនៅពេលដែលស្ត្រីចូលរួមកាន់តែច្រើនក្នុងនយោបាយ

ចែករំលែក៖

ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី (UN Women) ទើបតែបានចេញផ្សាយរបាយការណ៍ចុងក្រោយរបស់ខ្លួនស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។ ដូច្នោះហើយ ការចូលរួមរបស់ស្ត្រីក្នុងដំណើរការសន្តិភាពត្រូវបានវាយតម្លៃថា នាំទៅរកលទ្ធផលប្រកបដោយនិរន្តរភាពជាង។ ទោះជាយ៉ាងណា ស្ត្រីនៅមិនទាន់មានតំណាងពេញលេញក្នុងការចរចាជាផ្លូវការនៅឡើយទេ ដើម្បីស្វែងរកសន្តិភាព។
យោងតាម UN Women ជម្លោះ អស្ថិរភាព និងអំពើហឹង្សាកំពុងកើនឡើង ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ត្រី និងកុមារី។ នៅឆ្នាំ 2023 ជម្លោះប្រដាប់អាវុធជាង 170 ត្រូវបានកត់ត្រាទុក។ មានស្ត្រី និងកុមារីប្រមាណ 612 លាននាក់រស់នៅក្នុងចម្ងាយ 50 គីឡូម៉ែត្រនៃជម្លោះទាំងនេះ ដែលកើនឡើង 50% ធៀបនឹងទសវត្សរ៍មុន។
អង្គការសហប្រជាជាតិបានកត់ត្រាជនស៊ីវិលយ៉ាងហោចណាស់ 33,443 នាក់បានស្លាប់នៅក្នុងជម្លោះប្រដាប់អាវុធក្នុងឆ្នាំ 2023 កើនឡើង 72% បើធៀបនឹងឆ្នាំ 2022។ អត្រាមរណភាពរបស់ស្ត្រី និងកុមារបានកើនឡើងទ្វេដង និងបីដង។
គេប៉ាន់ប្រមាណថាមនុស្ស 117.3 លាននាក់នៅជុំវិញពិភពលោកត្រូវបានផ្លាស់ទីលំនៅដោយជម្លោះនិងអំពើហិង្សា ។ ពាក់កណ្តាលនៃអ្នកផ្លាស់ទីលំនៅគឺជាស្ត្រីនិងកុមារី។
នៅឆ្នាំ 2024 ក្មេងស្រីដែលមានអាយុចូលរៀន និងវ័យជំទង់ប្រមាណ 119 លាននាក់បានឈប់រៀន ហើយច្រើនជាងមួយភាគបួននៃក្មេងស្រីទាំងនេះស្ថិតនៅក្នុងប្រទេសដែលរងផលប៉ះពាល់ដោយជម្លោះ។ ជារៀងរាល់ថ្ងៃ ស្ត្រី 500 នាក់នៅក្នុងប្រទេសដែលរងផលប៉ះពាល់ដោយជម្លោះបានស្លាប់ដោយសារផលវិបាកទាក់ទងនឹងការមានផ្ទៃពោះ និងការសម្រាលកូន។
សមាមាត្រនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយបទប្បញ្ញត្តិយេនឌ័របានកើនឡើងចាប់តាំងពីទសវត្សរ៍ឆ្នាំ 1990 ក្នុងអំឡុងពេលឆ្នាំ 1990-2000 មានតែ 12% នៃកិច្ចព្រមព្រៀងសន្តិភាពបាននិយាយអំពីស្ត្រី។ គិតត្រឹមឆ្នាំ ២០១១-២០២០ អត្រានេះបានកើនឡើងដល់ ៣១%។
ទោះយ៉ាងណាក៏ដោយ នៅឆ្នាំ 2023 មានតែ 26% នៃកិច្ចព្រមព្រៀងសន្តិភាព និងបទឈប់បាញ់បានលើកឡើងអំពីស្ត្រី កុមារី ឬភេទ។
នៅឆ្នាំ 2023 មូលនិធិបានចាប់ផ្តើមយុទ្ធនាការ “ការវិនិយោគលើស្ត្រី” ជាសកលក្នុងគោលបំណងរៃអង្គាសប្រាក់បាន 300 លានដុល្លារនៅឆ្នាំ 2025 ដើម្បីគាំទ្រដល់ការងាររបស់អង្គការស្ត្រីក្នុងស្រុកដែលកំពុងប្រឈមនឹងវិបត្តិកាន់តែស្មុគស្មាញ៕ ដោយ៖ ធីរីណា

រូប​ថត​៖ phunuvietnam

 

 


ចែករំលែក៖