ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ អញ្ជើញជួបពិភាក្សាការងារជាមួយ លោក ម៉ាកុតុ កាវ៉ាណុ ក្រុមប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងភេរវកម្មជប៉ុន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។
គោលបំណងនៃជំនួបនេះផងដែរ គឺដើម្បីអនុវត្តទៅតាមផែនការសហប្រតិបត្តិការរបស់នគរបាលជាតិកម្ពុជា និងអង្គភាពប្រឆាំងភេរវកម្មជប៉ុន ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ ព័ត៌មានបំពេញបន្ថែមលើដំណើរការ នៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមករវាងស្ថាប័នទាំងពីរ៕
ដោយ៖ តារា