ព័ត៌មានទាន់ហេតុការណ៍៖

លោក Trump បានប្រកាសតំណែងគណៈរដ្ឋមន្ត្រីសម្រាប់ Elon Musk

ចែករំលែក៖

ប្រធានាធិបតីជាប់ឆ្នោត Donald Trump បានប្រកាសថា Elon Musk និង Vivek Ramwswamy នឹងដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល។
ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា Elon Musk ដ៏អស្ចារ្យ រួមជាមួយនឹង អ្នកស្រឡាញ់ទឹកដីអាមេរិក Vivek Ramaswamy នឹងដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE)” ។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា “រួមគ្នា ជនជាតិអាមេរិកដ៏អស្ចារ្យទាំងពីរនេះនឹងត្រួសត្រាយផ្លូវសម្រាប់រដ្ឋបាលរបស់ខ្ញុំក្នុងការរុះរើការិយាល័យរដ្ឋបាលរបស់រដ្ឋាភិបាល កាត់បន្ថយបទប្បញ្ញត្តិ កាត់បន្ថយការចំណាយខ្ជះខ្ជាយ និងរៀបចំរចនាសម្ព័ន្ធទីភ្នាក់ងារសហព័ន្ធឡើងវិញ ដែលជាធាតុសំខាន់សម្រាប់ចលនា “Save America” ។
មហាសេដ្ឋី Musk បាននិយាយថា “វានឹងធ្វើឱ្យប្រព័ន្ធទាំងមូលភ្ញាក់ផ្អើល ។ “គណៈកម្មាធិការត្រួតពិនិត្យការអនុវត្តរបស់រដ្ឋាភិបាល” គឺជាគំនិតដែលត្រូវបានផ្សព្វផ្សាយដោយមហាសេដ្ឋី Elon Musk ហើយត្រូវបានលើកឡើងជាលើកដំបូងដោយលោក Trump នៅដើមខែកញ្ញា។
លោក Trump បាននិយាយនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការដែលធ្វើឡើងនៅក្លឹបសេដ្ឋកិច្ចនៃទីក្រុងញូវយ៉កកាលពីថ្ងៃទី 5 ខែកញ្ញាថា “ខ្ញុំនឹងបង្កើតគណៈកម្មការមួយដែលមានភារកិច្ចធ្វើសវនកម្មហិរញ្ញវត្ថុ និងការអនុវត្តរបស់រដ្ឋាភិបាលសហព័ន្ធទាំងមូល និងធ្វើអនុសាសន៍សម្រាប់កំណែទម្រង់សំខាន់ៗ” .
រហូតមកដល់ពេលនេះ សេចក្តីលម្អិតនៃរបៀបដែលគណៈកម្មាធិការនេះនឹងដំណើរការនៅមិនទាន់ច្បាស់នៅឡើយទេ។ នៅពេលនោះ លោក Trump គ្រាន់តែបញ្ជាក់ឡើងវិញនូវអំណះអំណាងរបស់លោក Elon Musk ដែលថាការបង្កើតគណៈកម្មាធិការបែបនេះនឹងជួយកាត់បន្ថយការចំណាយដែលមិនចាំបាច់ និងកាត់បន្ថយការិយាធិបតេយ្យនៅក្នុងរបៀបដែលរដ្ឋាភិបាលដំណើរការ៕ ដោយ៖ ធីរីណា

រូប​ថត​៖ New York Times


ចែករំលែក៖