ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូ​បោះ​ពួយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​នៅ​ផ្លូវ​បំបែក​ជាបួន​ក៏ជ្រុល​ទៅ​បុក​និង​រថយន្ត​​ទំនើប​បណ្ដាល​ឱ្យរងរបួស​ធ្ងន់​

ចែករំលែក៖

​​     ភ្នំពេញ​៖ បុរសម្នាក់រងរបួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ខណៈជិះម៉ូតូហុងដាវ៉េវ​ បោះពួយទៅបុកជាមួយរថយន្ត អាល់ហ្វាត(ALPHARD) នៅ​ផ្លូវ​បំបែក​ជាបួន​ យ៉ាងពេញទំហឹង​ ។

  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង​១០នាទី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៤​ ចំណុចផ្លូវ៤៣២​កែង​ផ្លូវ​៩៥​ សង្កាត់បឹងត្របែកខណ្ឌចំការមន ។ 

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបានឃើញរថយន្តម៉ាក​ALPHARD ពណ៌ខ្មៅ  ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2CC9878 បើកបរដោយបុរសជនជាតិចិនរួមដំណើរជាមួយនឹងមនុស្សប្រុសស្រីពីរនាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ​៣​៤៣២​ ទិសដៅ​ពី​លិច​ទៅ​កេីត​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ដែល​ជា​ផ្លូវ​  បំបែកជាបួនក៏ស្រាប់តែមានបុរសជនជាតិខ្មែរម្នាក់បានជិះម៉ូតូម៉ាកវ៉េវពណ៌ក្រហម​ពាក់​ស្លាក​លេខ​ កណ្ដាល​1E 2879 ជិះ​ធ្វើដំណើរតាមផ្លូវ៩៥ទិសដៅ​ពី​ជើង​ទៅត្បូងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នដូចគ្នាក៏ជ្រុលទៅបុករថយន្តចំពាក់កណ្ដាលយ៉ាងពេញទំហឹងធ្វើឲ្យម៉ូតូបែកកង់មុខ​និង​ធ្វើ​អោយ​អ្នកបើកម៉ូតូរងរបួសបាក់ជើងខាងស្ដាំទៅ ត្រូវ​បាន​បញ្ជូន​តាមរថយន្តសាមុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី​ ។ 

  ហើយចំណែកខាងរថយន្តវិញរងការខូចខាតមួយចំហៀងខាងឆ្វេងនិងធ្វើឲ្យបុរសម្នាក់ជាអ្នកបេីករថយន្តរងរបួសតិចតួចអ្នកទាំងអស់ត្រូវបានឲ្យគ្នីគ្នាដឹក​តាម​រថយន្ត​មួយ​គ្រឿង​ទៀត​ចេញ​ទៅ​បាត់​   

​ ក្រោយ​កេីត​ហេតុ​នៅសល់តែមធ្យោបាយត្រូវប្រគល់ឲ្យផ្នែកជំនាញចរាចរណ៍​វាស់​វែង​យក​ទៅ​រក្សា​ទុក​ដេីម្បីរង់ចាំដំណោះស្រាយជាបន្តទៀត​ ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖