ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ១៥ វិច្ឆិកា ចំនួន ៣ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ០៨នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ០៨នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣ករណី ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ០៨នាក់ រួមមាន៖​ ជួញដូរ ២ករណី ឃាត់ ៧នាក់(ស្រី ៣នាក់),ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ១នាក់(ស្រី ០នាក់),ប្រើប្រាស់ ០ករណី ឃាត់ ០នាក់(ស្រី ០នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែវិច្ឆិកា រួមមាន៖មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ១៤២,៤៤ក្រាម។​ មេតំហ្វេតាមីន(Wy)​ ស្មេីនិង​០,០៤ក្រាម។​ អុិចស្តាសុី(mdma)​ ស្មេីនិង​៨០០,៤៥ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៣អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ៣អង្គភាព​

*១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ៣នាក់ ចាប់យកIce ២៩,៤៩ក្រាម, Wy ០,០៤ក្រាម និងMDMA ៨០០,៤៥ក្រាម។

*២ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៣៥ក្រាម។

*៣ / រតនគិរី៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១១០,៦០ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖