ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា(ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- គ្រាប់បែកដែលយន្តហោះសៀមបានទម្លាក់កាលពីចុងឆ្នាំ២០២៥ គឺជាគ្រាប់បែកថ្មី មិនមែនជាគ្រាប់បែកចាស់ដែលប្រើក្នុងសម័យសង្គ្រាមជាង៥០ឆ្នាំនោះទេ។

២- សៀមបង្កររឿងជាមួយមហាអំណាចបារាំង ដោយប្រឌិតរូបភាពប្រធានាធិបតីបារាំងលុតជង្គង់ចំពោះមុខស្តេចសៀម?

៣- ទាហ៊ានសៀមបានសម្លាប់ជនជាតិភូមា៣នាក់ សៀមមានរឿងធំជាមួយភូមា?

៤- សៀមបោកគ្រាប់បែកលើកងទ័ពខ្មែរហើយប្រកែកថាជាការដើរជាន់ដោយទាហ៊ានខ្មែរខ្លួនឯង សៀមវារករឿងមិនចេះចប់។

៥- អាសៀមនេះ ទោះវាបានប្រព្រឹត្តក៏វានៅតែប្រកែក ព្រោះវាអត់ចេះខ្មាស់និងនិយាយគ្មានការទទួលខុសត្រូវ ទោះវាស៊ីញ៉េហើយក៏វាបដិសេធមិនធ្វើដឹងឮដែរ?

៦- ឥឡូវចេញក្រឡាហើយគឺសៀមជាមជ្ឈមណ្ឌចែកចាយគ្រឿងដ៏ធំនៅអាស៊ី ដល់ចាប់បានជាហូហែរទើបសៀមស្ងាត់មាត់?

៧- សៀមនៅជួបបញ្ហាលក់បង្គារចេញទៅម៉ាឡេស៊ី ម៉ាឡេស៊ីនៅតែបិទការនាំចូលបង្គារពីសៀម។

៨- សៀមនិយាយថាចង់ចរចា តែជាក់ស្តែងសៀមមិនព្រមចរចា?

៩- ពាក្យសំដីរបស់មន្ត្រីគ្រាប់ល្ពៅមួយចំនួនធ្វើឲ្យប្រជាជនរងគ្រោះថ្នាំងថ្នាក់ និយាយធ្វើឲ្យបាត់បង់ការគាំទ្រពីមហាជន។

១០- បើឲ្យមានមន្ត្រីគ្រាប់ល្ពៅនៅធ្វើការ បញ្ហាកើតឡើងប៉ះពាល់ផលប្រយោជន៍ប្រជាជននៅតែមានមិនចេះចប់?

ដោយ ៖ សិលា


ចែករំលែក៖