ភ្នំពេញ៖ លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបន្តដឹកនាំកម្លាំងប្រជុំជួរត្រួតពិនិត្យកម្លាំង ការពារក្នុងព្រះរាជពិធីបុណ្យអុំទូក ក្នុងឱកាសប្រារព្ធព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
សូមជម្រាបជូនថា លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក រយៈពេល៣ថ្ងៃកន្លងទៅនេះ បានចុះត្រួតពិនិត្យគោលដៅទាំង១២ ជុំវិញតំបន់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុកដែលមានភារកិច្ចចូលរួមការពារសន្តិសុខ សុវត្ថិភាព នឹងការពារគោលដៅបិតបេីកផ្លូវតំបន់ក៩.៣ បានប្រជុំជួរត្រួតពិនិត្យកម្លាំង សម្ភារៈ ឯកសណ្ឋាននឹងធ្វេីការណែនាំដល់កងកម្លាំងទាំងអស់ដែលបានចូលរួម។
ក្នុងឱកាសនេះដែរលោក លោកអធិការ បានធ្វេីការណែនាំដល់កម្លាំងទាំងអស់ត្រូវយកចិត្ដទុកដាក់បន្ថែមទៀតនាថ្ងៃចុងបញ្ចប់ ដេីម្បីថែរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋដែលបានមកដេីរលេងកម្សាន្ត និងផ្ដាំផ្ញេីរដល់កម្លាំងទាំងអស់ត្រូវក្រមសីលធម៍ និងសុជីវធម៍ខ្ពស់ក្នុងពេលបំពេញការងារផងដែរ៕
ដោយ៖ តារា